អភិបាលខណ្ឌដូនពេញ ស្នើឲ្យក្រុមហ៊ុន ដឹកអាចម៍ដី ហូរប្រឡាក់ផ្លូវ ធ្វើការបាញ់ទឹក សំអាតឡើងវិញ

ភ្នំពេញ : អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ បានចុះទៅណែនាំ ផ្ទាល់ដល់ ម្ចាស់ការដ្ឋានសំណង់ ដែលដឹកអាចម៍ដីហូរធ្លាក់ប្រឡាក់ថ្នល់ ព្រះមុនីវង្ស ទល់មុខស្ថានទូតបារាំង សង្កាត់ស្រះចក ឲ្យធ្វើការបាញ់ទឹកសំអាតឡើងវិញ ជៀសវាងការបង្កបញ្ហាមួយចំនួន ដូចជា កង្វល់ថ្នល់ អាចកើតមានគ្រោះថ្នាក់ចរចរណ៏ និងប៉ះពាល់សោភ័ណភាពទីក្រុងជាដើម។

លោក គួច ចំរើន តែងតែណែនាំ និងចាប់ឃាត់រថយន្តដឹកអាចម៍ដី ជាច្រើនគ្រឿងនាពេលកន្លងទៅ ក្រោយពីបាន បង្កឲ្យមាន ការ ហូរ ធ្លាក់ប្រឡាក់ផ្លូវ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ដោយលោកបានជំរុញ ទៅម្ចាស់ការដ្ឋានសំណង់ទាំងនេះ រៀបចំការដឹកជញ្ជូនដី ខ្សាច់ មានលក្ខណ:បច្ចេសទេសត្រឹមត្រូវ គ្រប់ជិតជៀសវាងធ្វើឲ្យប្រឡាក់ និងទទួលរងនូវការរិះ គន់ពីសំណាក់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះធ្វើឲ្យកិច្ចការងារសង្គមនេះ កាន់តែមានប្រសិទ្ធភាពនោះ លោកអភិបាលខណ្ឌ បានចាត់ចែងឲ្យមន្រ្តីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការតាមដានជាប្រចាំ ចំពោះការដឹកជញ្ជូនអាចម៍ដីទាំងនេះ ហើយបើសិនម្ចាស់ការដ្ឋាន ទាំងឡាយនៅតែមិនព្រមធ្វើតាមនោះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយជាលទ្ធផល ក្រោយមានការណែនាំពីអភិបាលខណ្ឌ ម្ចាស់ការដ្ឋានសំណង់ បានយល់ព្រមធ្វើតាមដោយ បានយករថយន្តដឹកទឹក មកបាញ់លាងថ្នល់ឡើងវិញផងដែរនាព្រឹកថ្ងៃដដែលនេះ៕