តារា​ល្បី​ថៃ​ច្រើន​រូប​ប្រឈម​មុខ​ច្បាប់ ​ក្រោយ​លេច​រូប​កាន់​ដប​ស្រា​លើ Instagram

តារា​ល្បី​ថៃ​ច្រើន​រូប​ប្រឈម​មុខ​ច្បាប់ ​ក្រោយ​លេច​រូប​កាន់​ដប​ស្រា​លើ Instagram

តារា​ថៃ​ជាង ២០ នាក់ ត្រូវ​ប្រឈម​មុខ​ច្បាប់ ​ក្រោយ​លេច​រូប​កាន់​ដប​ស្រាបៀ Chang ​លើ Instagram ហើយ​ក្នុង​នោះ​ក៏​មាន​តារា​ចម្រៀង​ល្បី Dome  ផង​ដែរ។ ជុំវិញ​បញ្ហា​នេះតារា​ពីរ​រូប​ឈ្មោះ Woonsen និង Ying Yae បាន​សារភាព​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ថា ពួកគេ​ពិត​ជា​បាន​បង្ហោះ​រូប​ស្រា​បៀមែន ប៉ុន្តែ​មិនមែន​ក្រុមហ៊ុន​​ផ្ដល់​លុយ​ឱ្យ​ពួកគេ​ធ្វើបែប​នេះ​ឡើយ។

 

 

តារា​ល្បី​ថៃ​ច្រើន​រូប​ប្រឈម​មុខ​ច្បាប់ ​ក្រោយ​លេច​រូប​កាន់​ដប​ស្រា​លើ Instagram

 

ចំណែក​ក្រុមហ៊ុន​ផលិត​ស្រាបៀ Chang ឈ្មោះ Thai Beverage បាន​បដិសេធ​រឿង​ផ្ដល់​លុយ​ឱ្យ​តារា​ថៃ ផ្សព្វផ្សាយ​ដប់​ស្រា​ថ្មី​របស់​ខ្លួន បន្ទាប់​​រង​ការ​រិះគន់​យ៉ាង​ចាស់​​ដៃ ពេល​រូប​តារា​កាន់​ និងផឹក​ស្រា​ជា​ច្រើន​សន្លឹក ​​លេច​លើ​បណ្ដាញ​សង្គម Instagram។

 

ប្រធាន​ក្រុមហ៊ុន ThaiBev លោក Prapakorn Thongtheppairot បាន​និយាយ​ថា ក្រុមហ៊ុន​មិន​បាន​ល្មើស​ច្បាប់ ហើយ​ក៏​គ្មាន​គោល​បំណង ប្រើ​ប្រាស់​តារា​ល្បី​ផ្សព្វផ្សាយ​ស្រាបៀ Chang ដែរ។

 

រឿង​អាស្រូវ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​រូបថត​របស់​តារា​ចម្រៀង Dome បែក​ធ្លាយ​កាល​ពី​ពេល​កន្លង​ទៅ។ សរុប​ជារួម​មាន​តារា​ល្បីៗ​២៤ រូប​ដែល​បាន​បង្ហោះ​រូប​ស្រដៀង​គ្នា​នេះ​លើ​អនឡាញ ហើយ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត ថា​តើ​ពួកគេ​ពិត​ជា​ល្មើស​ច្បាប់​ឬ​យ៉ាងណា។

 

“យើងអះអាង​ថា ក្រុមហ៊ុន​មិន​បាន​ល្មើស​ច្បាប់ ទៅ​ផ្សព្វផ្សាយ​ផលិតផល​ស្រា ដូចជា whisky ជាមួយ​តារា​ល្បីៗ​ថៃ​ឡើយ ព្រោះ​យើង​យល់​ពី​ជំនួញ និង​ច្បាប់​ប្រទេស​ថៃ”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Prapakorn។ ​

 

លោក Pongsapat Pongcharoen មេបញ្ជាការ​រង​ជាតិ​ថៃ​បាន​ប្រាប់ Bangkok Post ថា តារា​ទាំង​២៤​​នាក់ នឹង​ត្រូវ​​កោះហៅ​ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ។ លោក​ថ្លែង​ថា តារា​ទាំង​នេះ​បាន​បំពាន​មាត្រា ២៦ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹងB.E. 2551 បើ​ទោះបីជា បង្ហោះ​ដោយ​ចេតនា ឬ​ចេតនា​ក្ដី។ ការ​រំលោភ​បំពាន​លើ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ ឬ​ពិន័យ​ជា​ប្រាក់ ១០០.០០០ បាត។

 

Pakorn “Dome” Lam, Virithipa “Woonsen” Pakdeeprasong, Waranchaya “Ja” Chindarakwong និង Nontaporn “Ying Yae” Teerawatanasuk គឺជា​តារា​ស្ថិត​ក្នុង​ចំណោម​តារា​ទាំង​២៤​រូប ដែល​ជាប់​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ពី​ស្រាបៀ​ខាងលើ៕

 

តារា​ល្បី​ថៃ Dome ប្រាប់​ថា​ស្រលាញ់​ ​​​Fan កម្ពុជា​​ឡើង​ផ្អើល​​​យប់​មិញ​​នៅ TK Venue

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Bangkok