បញ្ចប់វគ្គស្ដីពីការអភិវឌ្ឍន៍អត្តពលិកវ័យក្មេង

ភ្នំពេញ:     ​ភ្នំពេញ​:​វគ្គ​សាមគ្គី​អូឡាំពិក​ស្ដីពី​ការអភិវឌ្ឍន៍​អត្ត​ព​លិ​ក​ វ័យក្មេង​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥​មក​នោះបាន​បញ្ចប់​នៅ​ថ្ងៃទី​១៧​តុលា ។​
​    ​លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ចូលរួម​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិក្ខាកាម​ទាំង ២៤​នាក់​ដែល​មកពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កី​ឡា និង​បណ្ដា​សហព័ន្ធ​ជាតិ​នានា​ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ កម្ពុជា ។​

     វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​លោក Joerg Teichman ជា​អនុបណ្ឌិត​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​នៃ​ប្រទេស​ម៉ាឡេស៊ី ។​សិក្ខាកាម​ដែល​ចូល​រួមមាន​ចំនួន​២៤​នាក់ ដែល​ពួកគេ​ជា អនុប្រធាន អគ្គលេខាធិការ និង ជា​គ្រូបង្វឹក ។​
​លោក​វេជ្ជបណ្ឌិត​ស្ដើង​ជា​ដែលជា​អ្នកសម្របសម្រួល​វគ្គ​នោះបាន​ឲ្យ​ដឹងថា​វគ្គ​នេះ​មាន​១០​មេរៀន​ក្នុង​
 នោះ​៧​មេរៀន​សិក្សា​១០​ម៉ោង​កន្លះ និង អនុវត្តន៍​ជាក់ស្ដែង ៣ ម៉ោង ។​

    លោក​វ៉ា​ត់ ចំរើន លោក​បាន​ផ្ដែផ្ដាំ​ដល់​សិក្ខាកាម​ដែល​ចូល​រួមទាំង​២៤​នាក់​ថា​នេះ​ជាវ​គ្គ ដ៏​សំខាន់​ដែល​បង្រៀន​ឲ្យ​អ្នកចូលរួម​ទាំងអស់​ចេះ​ស្វែងរក​កីឡា​វ័យក្មេង ដែលមាន​ទេពកោសល្យ ចេះ​ពិនិត្យមើល​ក្មេងៗ​ដែលមាន​ទេពកោសល្យ​ក្នុង​ការលេង​កីឡា ចេះ​ពិនិត្យមើល​អត្ត​ព​លិ​ក​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្ពស់ ។​អ្វីដែល​បានទទួល​ពី​គ្រូ​ត្រូវតែ​យកទៅ​អនុវត្តន៍​ជាក់ស្ដែង​ឲ្យ​បានសម្រេច ​ជោគជ័យ ។​

    លោក​ចាត់ទុកថា​នេះ​ជាការ​រៀបចំខ្លួន​សម្រាប់​ឆ្នាំ​២០២៣​ក្នុងការ ជ្រើសរើស​កីឡា​វ័យក្មេង​ក្រោម​លក្ខ​ខ័​ណ្ឌ​វិទ្យាសាស្ត្រ ។លោក​ទទួលស្គាល់ថា​នៅ​កម្ពុជា​នៅ​កម្ពុជា​សព្វថ្ងៃ​ខ្វះខាត​គ្រូ​ដែលមាន​ទេ ព្យ​កោសល្យ និង បទពិសោធន៍​ច្រើនណាស់ ដូច្នេះ​វគ្គ​នេះ​មិនត្រូវ​អវត្តមាន​ឡើយ ព្រោះ​ជាវ​គ្គ​ដែល​សំខាន់បំផុត ។​

    ​លោក​JOERG Teichman​បាន​អះអាងថា​ឆ្នាំក្រោយ​លោក​នឹង​មក​កម្ពុជា​ម្ដងទៀត​ពេលនេះ​លោក​ បានដាក់​កិច្ចការ​មួយ​ឲ្យ​សិក្ខាកាម​ទាំងអស់​ធ្វើ​ហើយ​ឆ្នាំក្រោយ​លោក​នឹង​ ពិនិត្យមើល​កិច្ចការ​នោះ​ថា​តើ​ក្នុងចំណោម​សិក្ខាកាម​ទាំង​២៤​នាក់​នេះ​នរណា ​ធ្វើបាន​ជោគជ័យ​ខ្លះ ។​

​    ​លោក​បន្តថា​សម្រាប់​ឆ្នាំ​២០២៣​ការដណ្ដើម​មេដាយ​គឺជា​រឿង​លំបាក​ណាស់​តែ​ យើង​ត្រូវ​មានសង្ឃឹម​ និង មាន​ជំនឿ​ចិត្ត​ក្នុងការ​ស្វែងរក​មេដាយ​ឲ្យ​បាន​ច្រើន​ក្នុង​ថា​នៈ​ជា​ ម្ចាស់ផ្ទះ ។​