ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនឹងឈប់ផឹកភេសជ្ជៈ ផ្អែមៗ ពេញមួយជីវិត

អូស្រ្តាលី៖ ទន្តពេទ្យម្នាក់បានបង្ហាញពី រូបថតជាច្រើនសន្លឹក ដែលទាក់ទងទៅនឹង មូលហេតុនៃការផ្អាក ទទួលទាន ភេសជ្ជៈ សំណព្វចិត្តរបស់អ្នកដូចជា Pepsi និង Coca-Cola ក្នុងជីវិតអ្នក។

ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនឹងឈប់ផឹកភេសជ្ជៈ ផ្អែមៗ ពេញមួយជីវិត
រូបភាពនៃការដកធ្មេញដែលពុកផុយនោះចោល

តាមប្រភព័ត៌មានបានឲ្យដឹងថា ទន្តពេទ្យផ្នែកវះកាត់ម្នាក់ឈ្មោះថា Sophie Beaumont ធ្វើការនៅមន្ទីរ The Royal Dental Hospital នៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី បានបង្ហើបឲ្យដឹងពី អ្វីដែលនាងបាន ឃើញចំពោះក្មេងៗច្រើន ជាង១,០០០នាក់ ក្រោមអាយុទូទៅ នៃការដាក់ថ្នាំស្ពឹក ដើម្បីធ្វើការដកធ្មេញពុក របស់ពួកគេចេញ មូលហេតុដោយសារ តែការទទួលទាន ភេសជ្ជៈជាតិស្ករច្រើនពេក។

រូបភាពដ៏ខ្ពើមរអើមទាំងនេះ បានបង្ហាញពីការដកធ្មេញពុកស្អុយរបស់ក្មេងៗ ដោយសារតែ ជានិច្ចកាល ក្មេងៗទាំងនោះត្រូវបាន អនុញ្ញាតដោយ ឪពុកម្តាយរបស់គេ ក្នុងការផឹកភេសជ្ជៈ ដែលមានកំរិតជាតិស្ករ ខ្ពស់ផងដែរ។ ជាទូទៅ ក្នុងកំប៉ុង កូកាកូឡាចំណុះ ៣៣០មីលីលីត្រ មានស្ករ ១០ស្លាបព្រាកាហ្វេ ទៅហើយ គឺច្រើនជាង កំរិតជាតិស្ករដែលអ្នកគួរតែទទួល ក្នុងមួយថ្ងៃឯណោះ។

ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនឹងឈប់ផឹកភេសជ្ជៈ ផ្អែមៗ ពេញមួយជីវិត

ទន្តពេទ្យនោះបាននិយាយថា៖ “ជាការពិតណាស់ វាមិនមែនជារឿងចំលែកនោះទេ ក្នុងការដកធ្មេញ ឲ្យក្មេងៗនោះ ប៉ុន្តែប្រសិន បើមានធ្មេញណាមួយ មានពុកខ្លាំងហើយនោះ បន្ទាប់មកទៀត អាផ្សេងៗក៏ក្លាយ ជាអាក្រក់ដែរ ហើយជារឿយៗ ក្មេងៗគឺតែងតែបង្ហាញខ្លួន នៅមន្ទីរពេទ្យ បន្ទាប់ពីឪពុកម្តាយ តែងតែភ្ញាក់ ជារៀងរាល់យប់ ព្រោះតែកូនរបស់ពួកគេមិនបាន គេងដោយសារតែ មានការឈឺចាប់ខ្លាំងនោះ។ នេះគឺជា មូលហេតុដែល អវិជ្ជមានបំផុតក្នុងបទពិសោធន៏ ដំបូង សម្រាប់ទន្តពេទ្យ”។

ជាងនេះទៅទៀត ទន្តពេទ្យជាច្រើនក៏កំពុងតែជួបប្រទះករណីនេះកាន់តែច្រើនទៅៗ ក៏ព្រោះតែការញៀន ក្នុងការទទួលទាន ភេសជ្ជៈសម្បូរជាតិស្ករ នេះឯង។

ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនឹងឈប់ផឹកភេសជ្ជៈ ផ្អែមៗ ពេញមួយជីវិត

មួយវិញទៀត ក្មេងៗខ្លះទៀតក៏ធ្លាប់ បានធ្វើការដកធ្មេញតាំងពី ពួកគេនៅតូចម្ល៉េះ ព្រោះតែបញ្ហា ពុកធ្មេញនេះ។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត Rob Beaglehole ជាប្រធានមន្រ្តី សុខាភិបាល ក្នុងតំបន់ Nelson Marborough ផ្នែកធ្មេញ បានឲ្យដឹងថា​ លោក និងទន្តពេទ្យដទៃទៀត អាចនឹងធ្វើការ ព្យាបាលធ្មេញពុកឲ្យ ក្មេងៗ ដែលមានអាយុក្រោម ១៨ខែ ហើយពួកគាត់ទទួលបាន ក្មេងភាគច្រើន ដែលមាន Pepsi និង Coca-Cola ទុកនៅក្នុង ដបទឹកដោះគោរបស់ពួកគេ៕

ឃើញរូបភាពប៉ុន្មានសន្លឹកនេះ អ្នកនឹងឈប់ផឹកភេសជ្ជៈ ផ្អែមៗ ពេញមួយជីវិត

ប្រភព៖

កែសម្រួលដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត