«រំដួលលិចទឹក» ត្រូវ​សមត្ថកិច្ច​ការពារ​ប្រាសាទ​អង្គរវត្ត​ បណ្ដេញ​ចេញ​មិនឲ្យ​​ចូល​​ថតរូប

ភ្នំពេញ៖ «ចុះមួកទាំងនេះ ធ្វើឡើងពីអ្វីបងប្អូន?? ហើយមានអ្នកណាខ្លះចូលចិត្ត នៅតែប្រើ?? គួរឲ្យស្ដាយអូនរំដួលចង់ចូល ទៅថតក្នុងអង្គរ តែបង ៗ ការពារនៅទីនេះ ហាមឃាត់ ហើយថាឲ្យរំដួលជ្រះឆ្អេះ ហើយសួររំដួលហ្នឹងមកពីណា ? ស្លៀកអីអញ្ចឹងមួកគេពាក់យក ទៅស្លៀក ថារំដួលមើលងាយចេះចុះ(អញ្ចេះអញ្ចុះ) រំដួលស្មានថា គាត់លេងហ្វេសបុកដែរ..»។ នេះជាពាក្យលើកឡើង របស់តារាហ្វេសប៊ុក រំដួលលិចទឹក ដែលបានបង្ហាញឡើងកាលពីពេលថ្មីៗនេះ ពេលនាងព្យាយាមចូលថតរូប ក្នុងតំបន់អង្គរ។

តារាហ្វេសប៊ុក ល្បីល្បាញតាមរយៈ ការថតបង្ហោះរូបតុបតែងខ្លួនប្លែកពីគេ មានងារថា «រំដួលលិចទឹក» បានសរសេរទៀតថា «អូយ!!! បងប្អូនហ្អើយ រំដួលគ្មានបំណងមើលងាយអីទេ លោកអើយហ៊ានស្បថជូន គ្រាន់តែរំដួលព្យាយាម ច្នៃរបស់យើងឲ្យអ្នក ទាំងអស់គ្នាស្គាល់ និងប្លែកភ្នែកប៉ុណ្ណោះ ។ អ្នកដែលចូលចិត្តមើលងាយគេ មើលងាយរួចជាស្រេចទៅហើយ ទោះគេមិននិយាយ ឬធ្វើទង្វើអ្វីមួយ តែក្នុងចិត្តលួចមើលងាយហួសថ្លែង។ សូមទោសបើខុសឆ្គង ត្បិតមានតែបំណងល្អប៉ុណ្ណោះ ណា៎ កុំយកទោសអូសដំណើររំដួលអី ថ្វីត្បិតរំដួលនៅល្ងីល្ងើ ល្ងិតល្ងង់ ច្រើនណាស់..»។

ការសរសេររៀបរាប់ របស់តារាហ្វេសប៊ុក លក្ខណៈភេទទី៣ និយមចូលចិត្តការតុបតែងច្នៃម៉ូដសម្លៀកបំពាក់បែបខុសគ្នា ពីមនុស្សដទៃ រំដួលលិចទឹក ពេលនេះបានធ្វើឡើង បន្ទាប់ពីខ្លួនមិនត្រូវបានសមត្ថកិច្ច ការពារប្រាង្គប្រាសាទ អង្គរវត្ត អនុញ្ញាតិឲ្យចូលទៅថតរូប នៅក្នុងប្រាសាទអង្គវត្តកាលពីថ្មីៗនេះ ខណៈឃើញតារាហ្វេសប៊ុករូបនេះ តុបតែខ្លួន និងច្នៃម៉ូដដោយយកមួក ធ្វើអំពីស្លឹកត្នោតស្លៀកពាក់ រុំព័ទ្ធជុំវិញនៅលើដងខ្លួន និងក្បាល។

ជាមួយគ្នានេះ បន្ទាប់ពីអ្នកលេងហ្វេសប៊ុក បានឃើញការសរសេរបង្ហោះសារខាងលើ ពីសំណាក់ រំដួលលិចទឹក រួចហើយ គេសង្កេតឃើញមានមិត្តភក្តិនៅក្នុងហ្វេសប៊ុកជាច្រើន បានសរសេរសារបញ្ចេញមតិប្លែកៗពីគ្នា ជុំវិញបញ្ហាមួយនេះ ដោយខ្លះរិះគន់ និងខ្លះទៀតបង្ហាញពីការអាណិត និងសរសើរ។ ប៉ុន្តែយ៉ាងណាមិញភ្លាមៗនេះដែរ ក៏មានការឆ្លើយតប ពីតារាហ្វេសប៊ុក រំដួលលិចទឹកថា «មិនអីទេបងប្អូន សូមកុំវែងឆ្ងាយ កុំឲ្យមានបញ្ហអី ពួកគាត់បំពេញតួនាទីពួកគាត់ទេ។ មកពីស្រុកយើង មិនសំបូរមនុស្សឆ្កួតដួចជារំដួល។ ក្មេងៗត្រូវធ្វើអ្វីល្អៗណា ហាមឆ្កួតតាមបងរំដួល ឮឬនៅ..?»។

«បើខុសត្រូវអី រំដួល សុំមេត្តាបងប្អូន ទាំងនៅក្នុងនិងក្រៅស្រុក មិនថា រិះគន់ចំពោះរំដួល ឬបុគ្គលណាផ្សេងទៀត ដែលបងប្អូនមិនពេញចិត្ត សូមកុំប្រើពាក្យអសុរោះ គ្រោតគ្រាត។ ន័យពីរដាច់ផ្សេងគ្នា រវាងការបញ្ចេញយោបល់ និងការជេរប្រមាជ។ កុំចូលចិត្តមើលងាយគេ ដោយការវាយតំលៃតែសំបកក្រៅ។ តាជេរច្រើនពេក ប្រយ័ត្នរំដួលក្លាយទៅ ជាមនុស្សម្នាធម្មតា ដូចគេតិចអស់អ្នកធ្វើឆ្កួតឲ្យមើល ដល់ពេលហ្នឹងជូរមាត់អផ្សុក ទំនេរអត់អ្នកជេរ កំដរម៉ាត់ បាយអត់ឆ្ងាញ់ទៀត »។ រំដួលលិចទឹកបន្ត ។

រំដួលលិចទឹក បានបន្ថែមថា «មនុស្សគ្រប់រូបមានសិទ្ធិ មានតំលៃនៃការរស់នៅ និងសេចក្ដីថ្លៃថ្នួរគ្រប់គ្នា មិនថា អ្នកនោះជាអ្នកណា ដ៏រាបណាគេមិនធ្វើឲ្យជិវិតយើងក្ដៅក្រហាយ។ ខ្ញុំមានមោទនភាព កើតជាកូនឪពុកម្ដាយខ្ញុំ ដែលមានជាតិសាសន៍ជាខ្មែរ..»៕