ស្រៀវឆ្អឹងខ្នង! ចង់ស៊ីអារម្មណ៍កន្លែង ថតរូបថ្មីៗ ដឹងអីថតជាប់ របស់មិនស្អាត

ចិន៖ នារីវ័យក្មេង ដ៏ស្រស់សោភាម្នាក់ បានផ្លាស់ប្ដូរបរិយាកាស ដោយទៅថតរូប នៅមន្ទីរពេទ្យ Changi ចំណាស់មួយ ដែលមិនមែនជា មន្ទីរពេទ្យ ដ៏ល្បីឈ្មោះអ្វីនោះទេ តែបែរជាប្រទះឃើញ របស់ម្យ៉ាងនៅក្នុងរូបថតនាង។

នេះបើតាម អ្នកនិយមចូលចិត្ដលេង Twitter ម្នាក់ បានធ្វើការចែកចាយ រូបភាព មួយសន្លឹកនេះ តាំងពីថ្ងៃទី ២០ ខែមុនមក ម្ល៉េះ តែរូបភាព មួយនេះ នៅតែទទួលបាន ការចែកចាយ ជាបន្ដបន្ទាប់ជាច្រើន សន្ធឹបសន្ធាប់ ក្រោយពី មានបង្ហោះបន្ថែមពី វេបសាយក្នុងស្រុកមួយ។ ក្រឡេកមកមើល រូបភាពនោះប្រិយមិត្ដ នឹងឃើញ ស្រីស្អាតនេះ ឈរកាច់រាង ខណៈដែល ផ្ទាំងរូបភាព ខាងក្រោយនាង គឺមានភាពងងឹតបន្ដិច និងហាក់ដូចជា មាននរណាម្នាក់ ឈរនៅទីនោះ ដែលមើលហើយ ពិតជាស្រៀវឆ្អឹងខ្នង។

បើអ្នកខ្លាចរឿងបែបនេះ សូមកុំមើលរូបភាពមួយនេះ៖ស្រៀវឆ្អឹងខ្នង! ចង់ស៊ីអារម្មណ៍កន្លែង ថតរូបថ្មីៗ ដឹងអីថតជាប់ របស់មិនស្អាត

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត