មិនដល់ ២៤ម៉ោងផង iPhone 6S និង 6S Plus ត្រូវ​បាន​លក់​អស់​ពីស្ដុក​នៅ​ឥណ្ឌា!

ឥណ្ឌា៖ ក្រុមហ៊ុន Apple ទើបតែចេញលក់ iPhone 6S និង 6S Plus នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី១៦ ខែតុលាម្សិលមិញនេះ ហើយអ្វីដែលអស្ចារ្យនោះ គឺមិនដល់ ២៤ម៉ោងផង iPhone ទាំងពីរម៉ូដែល លក់អស់ពីស្ដុក ។ នេះបើយោងតាមការចុះផ្សាយរបស់ CNet ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា។

iPhone 6S លក់នៅក្នុងប្រទេសឥណ្ឌ ជាមួយតម្លៃ ៩៥៥ដុល្លារអាមេរិក ខណៈដែល iPhone 6S Plus លក់ក្នុងតម្លៃ ១.១០៩ដុល្លារអាមេរិក ដែលមានលក់នៅក្នុងហាង Apple Store ក្នុងទីក្រុងប៊ុមបៃ ហើយនៅយប់មិញនេះ លោក Tim Cook បានប្រកាសថា iPhone ទាំងពីរម៉ូដែលលក់អស់ពីស្ដុក ខណៈដែលអតិថិជនជាច្រើន នៅឈរតម្រង់ជួររង់ចាំទិញ។

លោក Cook និងស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC បានឲ្យដឹងដូចគ្នាថា ឥណ្ឌាជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ Apple និងជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២ បន្ទាប់ពីចិន នៅឆ្នាំ២០១៧៕

មិនដល់ ២៤ម៉ោងផង iPhone 6S និង 6S Plus ត្រូវ​បាន​លក់​អស់​ពីស្ដុក​នៅ​ឥណ្ឌា!