ខឹងបងប្អូនស្តីបន្ទោស រឿងប្រើប្រាស់គ្រឿងញៀន និងលេងល្បែង ទាញកាំបិតបុ័ងតោ កាប់រងរបួស៣នាក់

ភ្នំពេញ៖ ជនញៀនថ្នាំម្នាក់ ដែលត្រូវជាសាច់ ញាតិជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ជននេះ បានធ្វើសកម្មភាព យកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់រួចមក។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅនៅផ្ទះលេខ ៣ហ្សេ២ ផ្លូវលេខ២៨៩ ក្រុម៣ ភូមិ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

អធិការនគរបាលខណ្ឌទួលគោក លោកហ៊ុន សុធី បានឲ្យដឹងថា ជនរងគ្រោះទាំងបីរនាក់ រួមមានឈ្មោះ១ ឈ្មោះសារុណ បូរតនះ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបមេផ្ទះ របួសធ្ងន់ ស្នាក់នៅផ្ទះខាងលើ ទី២ឈ្មោះ តាំង សុទី ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកក្រុមហ៊ុន មូលីសុនតាក់ របួសស្រាល អាចនិយាយបាន ស្នាក់នៅផ្ទះខាងលើ និងទី៣ឈ្មោះ តាំង លីលី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស របួសធ្ងន់។ ចំណែកជនបង្កមានឈ្មោះ សាន ចាន់ ដារារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិ្សត ផ្នែកសំណង់ស៊ីវិល ឆ្នាំទី៤ នៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ខែតុលា ជនរងគ្រោះឈ្មោះ លីលី បានបើកទ្វារ ចេញទៅរៀនដូចសព្វដង ពេលចេញមកក្រៅក៏ ឃើញជនបង្កនៅឈរមុខផ្ទះ ដោយឃើញ ជងបង្កជាបងប្អូន ក៏អោយចូលផ្ទះ ហើយជួបជាមួយម្តាយមីង ដោយពេលនោះមានការស្តីបន្ទោស ពីរឿងប្រើគ្រឿងញៀន នឹងលេងល្បែង នឹងខ្ចីលុយពុំបាន ហើយស្តីអោយពេកជនបង្ក ក៏ស្ទុះទៅយកកាំបិតបុ័ងតោ ចំនួនពីរ នៅចង្ក្រានបាយ មកធ្វើសកម្មភាព កាប់ទៅលើកូនស្រី និងម្តាយ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ម្តាយក៏រត់ ហៅកូនប្រុសម្នាក់ ដែលកំពុងដេកមកជួយពេលនោះ ជនបង្កកាប់កូនប្រុស នោះទៀត តែកូនប្រុសក៏បាន ស្រែកឲ្យជនជាតិ ប៉ាគីស្ថាន ដែលជួលផ្ទះនៅជាមួយ ជួយអន្តរាគមន៍ ទើបជនបង្ករត់ឡើងទៅ លើដំបូលផ្ទះ ហើយបានលោត ពីលើដំបូល មកក្រោមបំរុងរត់គេចខ្លួន តែនៅពេលលោតចុះមកបណ្តាល ឲ្យបាក់ភ្លៅខាងស្តាំ ទៅណាលែងរួច ហើយត្រូវបានកម្លាំងនគរបាលនិងប្រជាពលរដ្ឋ ពទ្ធ័ចាប់បានតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជនល្មើស បញ្ជូនទៅពេទ្យលោកសង្ឃ ហើយជនល្មើសត្រូវបាន ដាក់កំលាំងឃ្លាំមើល នឹងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

ខឹងបងប្អូនស្តីបន្ទោស រឿងប្រើប្រាស់គ្រឿងញៀន និងលេងល្បែង ទាញកាំបិតបុ័ងតោ កាប់រងរបួស៣នាក់
ខឹងបងប្អូនស្តីបន្ទោស រឿងប្រើប្រាស់គ្រឿងញៀន និងលេងល្បែង ទាញកាំបិតបុ័ងតោ កាប់រងរបួស៣នាក់
ខឹងបងប្អូនស្តីបន្ទោស រឿងប្រើប្រាស់គ្រឿងញៀន និងលេងល្បែង ទាញកាំបិតបុ័ងតោ កាប់រងរបួស៣នាក់
ខឹងបងប្អូនស្តីបន្ទោស រឿងប្រើប្រាស់គ្រឿងញៀន និងលេងល្បែង ទាញកាំបិតបុ័ងតោ កាប់រងរបួស៣នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត