ញ៉ាំ​អាហារ​ល្អ សក់ និង ស្បែក​ក៏​ល្អ​ស្អាត​តាម​ដែរ​

Sanofi

អាហារ​ជា​គ្រឿងសម្អាង​ដ៏​ល្អ​បំផុត ព្រោះ​គ្រាន់តែ​យើង​បាន​បន្ថែម​សារធាតុ​អាហារ​ល្អៗ​ឲ្យ​រាងកាយ​ញឹកញាប់​នោះ សក់​ស្អាតៗ មុខ​ថ្លាៗ​ក៏​មិនមែនជា​រឿង​ពិបាក ។

​-​ញ៉ាំ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ដូចជា​ស៊ុត ទឹកដោះគោ​ជាតិ​ខ្លាញ់​តិច សណ្តែកសៀង ជាប្រចាំ នោះ​ជាលិកា​នឹងមាន​ភាពយឺត​យារ​បានល្អ ការពារ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ ។​


-​ផឹកទឹក​ការ៉ុត ២-៤ កែវ ក្នុង​មួយថ្ងៃ​នឹង​ជួយ​កាត់បន្ថយ​ការកើត «​មុន​» ។​


-​អាហារ​សមុទ្រ​គ្រប់​ប្រភេទ​សម្បូរ​ទៅដោយ​រ៉ែ​ធាតុ ទង់ដែង ដែល​ជួយ​ឲ្យ​ឫស​សក់​រឹងមាំ នេះហើយ​ជា​អាហារ​សម្រាប់​អ្នក​ដែល​ចងបាន​សក់​ស្អាត ។​

-​ផ្លែ​ប៊័រ ចេក សណ្តែក​គ្រាប់​ស្ងួត ដំឡូងបារាំង មាន​វីតាមីន B6 ដែល​ជួយ​សម្រួល​តុល្យភាព​នៃ​កម្រិត​អ័រម៉ូន និង សម្រាល​អាការ​រលាក​របស់​«​មុន​» ។ អ្នកណា​ឡើង​«​មុន​»​ពេញ​ផ្ទៃមុខ​ឧស្សាហ៍​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ ផ្ទៃមុខ​នឹង​រាបស្មើ​ស្អាត ។​


-​អាស៊ីដ​ផេ​ន​ថូ​ថេ​នី​ក​ដែលមាន​ក្នុង​បន្លែ​ពណ៌​បៃតង សាច់សត្វ គ្រឿងក្នុង​សត្វត្រី ស៊ុត​ក្រហម និង ធញ្ញជាតិ នឹងធ្វើ​ឲ្យ​សក់​របស់​អ្នកមាន​សំណើម​រលើបរលោង​ស្រួល​ក្នុងការ​សិត​តែង​សក់ ។​


-​ប្រេងល្ងរ​ជា​អាហារ​កំពូល​មួយ​ដែល​ជួយ​ឲ្យ​សក់​មាន​ទម្ងន់ ចំណែកឯ​សារាយ​មាន​អ៊ីយ៉ូដ​ជួយ​ការពារ​សក់ស្កូវ​បាន​យ៉ាង​ប្រសើរ ។​


-​គ្រាប់​ល្ពៅ​មាន​រ៉ែ​ធាតុ​ដែល​ជួយ​ព្យាបាល​អាការ​រលាក​ស្បែក និង ស្នាម​ជាំខ្មៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​ប្រសើរ បើ​បាន​ញ៉ាំ​ញឹកញាប់​ស្បែក​មុខ​នឹង​ស​ភ្លឺ​ថ្លា​តែម្តង ៕


Related