ប៉ុន្មាន​ម៉ោង​មុន​នេះ​! សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​​​មក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ អាកាសយានពិសេស​របស់​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​គណៈប្រតិភូ​​ជាន់ខ្ពស់​របស់រាជរដ្ឋាភិបាល​ បាន​ចុះចតនៅ​អាកាស​យានដ្ឋាន​​អន្តរ​ជាតិ​-ភ្នំពេញ​ដោយសុវត្ថិភាព​ហើយ នៅវេលាម៉ោង១១ និង៣០នាទីព្រឹក​ថ្ងៃទី​១៧ តុលា ២០១៥ ។

គួររំលឹកថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម កិច្ច​ប្រជុំ​វេទិកា​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សាកល និង​ការ​អភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ «​ការ​អភិវឌ្ឍ​រួម​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​» ។