មុន​ចង​.​ក​សម្លាប់​ខ្លួន ដេក​មមើរ​និយាយ​ថា «​ញ៉ុ​ម​ដឹង​ខុស និង​រាងចាល​ហើយ​»

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់​បាន​យកខ្សែអង្រឹងប្រវែង៣ម៉ែត្រ​មក​ចង.កសម្លាប់ខ្លួននៅរនូតកណ្តាលផ្ទះ​ បង្កឱ្យ​មាន​ការ​​
ភ្ញាក់​ផ្អើល ​កាលពី​វេលាម៉ោង​១២អធ្រាត្រ​ឈានចូលថ្ងៃទី១៧ តុលា ២០១៥ ស្ថិតនៅភូមិ​អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​​ឈ្មោះ​លឹម ហោឡៃ អាយុ​២៤​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ​ ​ធ្វើការនៅប្រទេសថៃ ហើយបានមកលេងផ្ទះក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ។

បើតាមក្រុមគ្រួសារឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​​តែងតែ​ដេកពេលយប់​មមើរនិយាយថា «ញ៉ុម​ដឹង​ខុស និងរាងចាល​ហើយ» ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែ​ប្រទះឃើញ​​ចង.កសម្លាប់ខ្លួនដោយមិនដឹង​ពីមូលហេតុច្បាស់ទេ តែករណីនេះ ត្រូវ​បង​ប្អូន​សង្ស័យថា អាច​មាន​រឿងអ្វី​មួយ​នៅប្រទេសថៃ​ហើយ ។