អួតប្រាក់ក្នុង Facebook ចុងក្រោយគេបាញ់សម្លាប់ដល់ផ្ទះ

Sanofi

​បុរស​ម្នាក់​រស់នៅក្នុង​ក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ត្រូវបាន​ជនអនាមិក ៣ នាក់ បាញ់សម្លាប់​នៅនឹងកន្លែង បន្ទាប់ពី​បង្ហោះ​ទឹកប្រាក់ ៦ ម៉ឺ​ន​ដុល្លារ​អាមេរិក​ទៅលើ Facebook អស់​ពេល ១ សប្តាហ៍ ។​

​ ​​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ជនរងគ្រោះ Tony Harris បាន​បង្ហោះ​រូបថត​ប្រពន្ធ​លោក​កាន់​ប្រាក់ ៦ ម៉ឺ​ន​ដុល្លារ​ទៅលើ​បណ្តាញ Facebook ។ បន្ទាប់ពី​រូបថត​នោះ​បង្ហោះ​បាន ១ សប្តាហ៍ ស្រាប់​តែមាន​ជនបិទមុខ ៣ នាក់​អាយុ​ប្រហែល​ពី ១៧ ទៅ ១៩ ឆ្នាំ បាន​យក​កាំភ្លើង​មក​ភ្ជង់​ជនរងគ្រោះ និង ប្រពន្ធ​ដល់ផ្ទះ ទាមទារ​ប្រាក់ ទាំងនោះ តែ​មិនទាន់មាន​ព័ត៌មាន​ច្បាស់លាស់​ថា ជនសង្ស័យ​បាន​ព័ត៌មាន​ប្រាក់​ទាំងនោះ​ពី​ណា​ពិតប្រាកដ​ទេ តែ​ប្រហែល​អាចមកពី​បណ្តាញ Facebook ។ ដោយសារតែ​ជនរងគ្រោះ​គ្មាន​ប្រាក់​ឲ្យ ទើប​ជនសង្ស័យ បាញ់សម្លាប់​តែម្តង តែបើ​តាម​សម្តី​ក្មួយប្រុស​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា លោកពូ​គេ​មិនមាន​ប្រាក់ ៦ មឺ​ុ​ន​ដុល្លារ ឯណា​ទេ ព្រោះ​ប្រាក់​នោះ​មានតែ ២០ ដុល្លារ​ប៉ុន្មាន​សន្លឹក​ក្តោប​ពីលើ​ប៉ុណ្ណោះ ៕ ថា​វរិ​ទ្ធ​

Related