បុរសញៀន គ្រឿងញៀន មកពីថៃ មកលេងភ្ជុំបិណ្ឌ ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ

បន្ទាយមានជ័យ៖ បុរសវ័យ២៤ឆ្នាំ ញៀនថ្នាំម្នាក់ មកពីប្រទេសថៃ មកលេងភ្ជុំបិណ្ឌ ជាមួយបងប្អូនយកខ្សែអង្រឹងមកចងក សម្លាប់ខ្លួន នៅរូតកណ្តាលផ្ទះ នៅវេលាម៉ោង ចន្លោះពីម៉ោង១១ដល់១២អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចកណ្តាលរូតផ្ទះ នៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឈឹម វុទ្ធី មេប៉ស្តិ៍ សង្កាត់អូរអំបិល បាននិយាយថា សពមានឈ្មោះ លឹម ហោឡៃ ភេទប្រុស អាយុ២៤ឆ្នាំ មានបងប្អូន៣នាក់ ឪពុកឈ្មោះ រឹម រៀម ម្តាយឈ្មោះ ហេង ពេក រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រួសារមួយនេះ ទៅធ្វើការនៅប្រទេថៃទាំងអស់ សព្វថ្ងៃឪពុកម្តាយនៅប្រទេសថៃទាំងអស់គ្នា។ លោកបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ នោះនៅប្រហែលម៉ោង៩យប់ បានអង្គុយលេងជាមួយយាយតានៅកណ្តាលផ្ទះ ពេលនោះឈ្មោះ ឡៃ ចេះតែមមើមមាយថា មានគេចង់មក សម្លាប់ខ្លួន ហើយឈ្មោះ ឡៃ នោះ បាននិយាយទៀតថា កុំធ្វើបាបខ្ញុំ ខ្ញុំដឹងកំហុសហើយ ចេះតែនិយាយម្នាក់ឯង ដូចមនុស្សឆ្កួតអីចឹង។

ពេលនោះក្រុមគ្រួសារ បាននាំគ្នាចូលដេកលង់លក់អស់ លុះនៅព្រឹកម៉ោង៥ទៀបភ្លឺ ក្រុមគ្រួសារបានប្រទះឃើញ ឈ្មោះ ឡៃ យកខ្សែអង្រឹងប្រវែង៣ម៉ែត្រ យកទៅចងក នៅរូតកណ្តាលផ្លូវ ក្នុងផ្ទះដើរចេញចូលស្លាប់ឡើងរឹង មិនដឹងស្លាប់ពីថ្មើរណាមក។ ពេលនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រុមគ្រួសារបានរត់មកមើល ហើយក៏លើកដាក់ចុះ បានរាយការណ៍ទៅមេប៉ុស្តិ៍ ឲ្យចុះមកពិនិត្យសព។

លោកឈឹម វុទ្ធី បាននិយាយបន្តទៀតថា សពនេះពិតជាស្លាប់ដោយចងកពិតមែន ពុំមានជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មនោះឡើយ។ សពត្រូវបានតម្កល់ទុកនៅផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

បុរសញៀន គ្រឿងញៀន មកពីថៃ មកលេងភ្ជុំបិណ្ឌ ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ

បុរសញៀន គ្រឿងញៀន មកពីថៃ មកលេងភ្ជុំបិណ្ឌ ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ