សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet

សៀមរាប÷ សមត្ថកិច្ចចម្រុះ កាលពីរសៀលម៉ោង ១និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ បានចូលឆែកឆេរ ផ្ទះមួយកន្លែង ដែលមានទីតាំង ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយបានឃើញនូវវត្ថុតាង ជាច្រើនដែលសង្ស័យថា ជាឧបករណ៍សំរាប់ ឆបោកតាមរយៈអ៊ិនធើណេត។

លោកវរសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់ លោក សំរិទ្ឋ សុខុន  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ដែលមានការសហការ ជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ញឹក កែវ ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលសន្តិសុខ និងមានកំលាំង ការិយាល័យសន្តិសុខផ្ទៃ បានអនុវត្តផ្ទាល់ដោយ បានសំរុកចូលឆែកឆេរផ្ទះមួយកន្លែង ដែលមានទីតាំងខាងលើ ។

លោកបន្តឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ នូវវត្ថុតាំងជាច្រើន ដែលជាឧបករណ៍ សំរាប់ប្រើប្រាសក្នុងការឆបោក តាមរយៈប្រព័ន្ធអ៊ិនធើណេត ( internet ) ។

សមត្ថកិច្ច បានរៀបចំវត្ថុតាង និងហៅអ្នកពាក់ពន្ឋ័មកបំភ្លឺ គឺម្ចាស់ផ្ទះនិង អ្នកជួលមកសួរនាំ ហើយស្អែកបន្តកិច្ចការនេះទៀត ហើយនឹងចាត់តាមវិធានតាមច្បាប់ ៕

សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet
សមត្ថកិច្ច ឆែកឆេរផ្ទះមួយកន្លែង រកឃើញវត្ថុតាងជាច្រើន ជាឧបករណ៍សំរាប់ ឆរបោកតាម internet

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត