ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច

ចិន៖ ទស្សនិកជន ជាច្រើន ក្តុកក្តួលស្ទើរ ស្រក់ទឹកភ្នែក នៅពេលដែល មានសារព័ត៌មាន បានចុះផ្សាយ ពីរឿងដែលក្មេងស្រីអាយុ ៣ឆ្នាំត្រូវទទួលរង បន្ទុកមើលថែទាំ ម្តាយរបស់ខ្លួន ដែលឈឺក្រោក មិនរួចនៅមន្ទីរពេទ្យ។

ម្តាយរបស់ក្មេង ស្រីតូចនោះឈ្មោះ Wang Huixin កំពុងតែព្យាបាល ឆ្អឹងជាច្រើន ដែលត្រូវបានបាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ មួយកាលពីខែកញ្ញា កន្លងទៅ ដោយជនបង្កហេតុ បានបើកបររត់គេចខ្លួនបាត់។ បន្ទាប់ពីនោះមក ក្មេងស្រីតូច Qianqian ជាអ្នកមើលថែ ទាំម្តាយរបស់នាង ជារៀងរាល់ថ្ងៃ។ ក្រៅពីបញ្ចុកទឹក និងចំណីដល់ម្តាយ Qianqian ក៏យកក្រណាត់សើម មកជូតខ្លួនឲ្យម្តាយ និងយកកាកសំណល់ របស់ម្តាយដែល នៅក្នុងកន្ថោរ ទៅចាក់ក្នុង បង្គន់ទៀតផង។ នៅពេលដែលម្តាយ កំពុងធ្វើវីដេអូ សម្ភាស៍ជាមួយ សារព័ត៌មាន គេក៏ឃើញកូន ស្រីតូចនោះជាអ្នក ជួយជូតទឹកភ្នែក ឲ្យម្តាយរបស់នាង។

បច្ចុប្បន្ន ម្តាយនិងកូន ពីរនាក់នោះ ត្រូវពឹងពាក់គ្នា ទៅវិញទៅមក ដោយសារ ឪពុកម្តាយរបស់អ្នកស្រី Wang Huixin ត្រូវបានស្លាប់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍នោះ បាត់ទៅហើយ ហើយនាងក៏បាន បាត់ទំនាក់ទំនង ជាមួយនឹងអតីត ប្តីរបស់នាងបន្ទាប់ ពីលែងលះគ្នារួច។ ម្តាយកំសត់នេះ មិនមានលទ្ធភាព ក្នុងការទូទាត់ ថ្លៃចំណាយនៅ ក្នុងមន្ទីរពេទ្យទេ ដោយសារប៉ូលីសក្នុងតំបន់តាម ចាប់ខ្លួនអ្នក បើកបុកហើយ រត់គេចនោះ ឲ្យមកចេញថ្លៃ ពេទ្យមិនទាន់ បាននៅឡើយ។

យ៉ាងណាមិញ ក្រោយពីព័ត៌មានទាក់ទងនឹងម្តាយកូនទាំងពីរនាក់នេះ បានផ្សព្វផ្សាយ គេក៏ឃើញ មានសប្បុរស ជនជាច្រើនបាន មកសួរសុខទុក្ខ ពួកគេទាំងពីរ នៅមន្ទីរពេទ្យ ហើយក៏មាន អ្នកជួយ បរិច្ចាគថវិកា និងសំលៀកបំពាក់ ទៅពួកគេផងដែរ។ សារព័ត៌មាន បានចុះថា ពួកគេបានទទួល លុយដែលគេបរិច្ចាគ បានប្រហែល ៩៧៥ ដុល្លារអាមេរិក គិតមក ត្រឹមថ្ងៃពុធ ទី១៤តុលានេះ។ 

ខណៈពេលនេះដែរ មនុស្សជាច្រើន ក្នុងប្រទេសចិន បានឲ្យតម្លៃ ក្មេងស្រីម្នាក់នេះថា ជាក្មេងមាន អាយុតិច តែដឹងដូចមនុស្សធំ ហើយអ្នកផ្សេង ទៀតក៏បង្ហាញ អារម្មណ៍ថាគួរ ឲ្យឈឺចិត្តខ្លាំងណាស់ នៅពេលដែល ក្មេងតូចយ៉ាងនេះ បែរជាត្រូវ ទទួលរងនូវ សម្ពាធនៃបន្ទុក យ៉ាងធ្ងន់ធ្ងរ បែបនេះទៅវិញ៕

 ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួចពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ពិតជាក្ដុកក្ដួល! ក្មេងស្រីអាយុ ៣ឆ្នាំ ចេះមើលថែទាំ ម្តាយដែលឈឺក្រោកមិនរួច
ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត