៤ ចំណុច ដែល​ឪពុក​ម្តាយ គួរ​ប្រុងប្រយ័ត្ន ពេល​មាន​កូន​

៤ ចំណុច ដែល​ឪពុក​ម្តាយ គួរ​ប្រុងប្រយ័ត្ន ពេល​មាន​កូន​

​ចំណុច​ទី ១ ៖ កុំ​ព្រងើយកន្តើយ ពេល​កូន​ក្តៅខ្លួន​
​ប្រសិន​បើ​កូន​របស់​អ្នក មាន​អាយុ ៣ ខែ ឬ​តិច​ជាង​នេះ ហើយ​មាន​អាការៈ​ក្តៅ​ខ្លួន​លើសពី ៣៨ អង្សារ​សេ អ្នក​ត្រូវ​ប្រញាប់​នាំ​គេ ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ពីព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កុមារ មិន​អាច​លូតលាស់​ទាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ឡើយ​។​

​ចំណុច​ទី ២ ៖ ដាក់​ខ្សែក្រវ៉ាត់​កៅអី​ឡាន ឲ្យបាន​ត្រឹមត្រូវ​
​ពេល​ជិះ​ឡាន អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ដាក់​ខ្សែក្រវ៉ាត់​កៅអី​ឡាន បាន​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព​កូន​របស់​អ្នក​។

​ចំណុច​ទី ៣ ៖ សុខភាព​មាត់​ធ្មេញ​
​បញ្ហា​សុខភាព​មាត់​ធ្មេញ ពិត​ជា​សំខាន់​ណាស់ សម្រាប់​កុមារ​។ ហើយ​យើង​មាន​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ត្រៀម​ថែរក្សា​ធ្មេញ ដែល​នឹង​ដុះ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។ អ្នក​ម្តាយ​មិនគួរបំ​បៅដោះ ឬ​ទឹកដោះគោ​កូន មុនពេល​គេ​ចូល​គេង​នោះទេ ព្រោះ​វា​ប្រឈមមុខ​នឹង បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​។ ចូរ​ប្រើ​ច្រាស់​ទន់ៗ ដើម្បី​សម្អាត​ធ្មេញ​កុមារ​។ ប្រើ​ប្រដាប់​ខាំ​ទន់ៗ និង​មាន​សុវត្ថិភាព ដើម្បី​ឲ្យ​កុមារ​ខាំ​លេង ពេល​គេ​រមាស់​ធ្មេញ​។ ពេល​កុមារ​ចាប់ផ្តើម​ដុះធ្មេញ អ្នក​អាច​ចាប់ផ្តើម​នាំ​កុមារ​ទៅ​ពិគ្រោះ ជាមួយនឹង​គ្រូពេទ្យ​ធ្មេញ ហើយ​បន្ត​ការតាមដាន​ជាប់​រហូត​។

​ចំណុច​ទី ៤ ៖ បាន​កូន​ហើយ លែង​ខ្វល់​នឹង​ប្តី ឬ​ប្រពន្ធ​ខ្លួន​ឯង​
​ចូរ​ថែរក្សា ចំណង​ស្នេហា​របស់​អ្នក នោះ​អ្នក​នឹងមាន​ពេល​យូរ ដើម្បី​មើលថែ​កូន​របស់​អ្នក​ផងដែរ​។ គូ​ស្វាមី​ជាច្រើន បាន​ស្វែងយល់ថា ស្នេហា​របស់​ពួកគេ ហាក់ដូចជា​ឆ្ងាយ​ពីគ្នា បន្ទាប់​ពី​ការ​មានកូន​។ ពិតណាស់ អ្នកនឹង​លែង​សូវ​បាន​ដើរលេង លែង​បាន​មើល​កុន ឬ​ធ្វើ​អ្វី​រ៉ូមែ​ន​ទិក តែ​ពីរ​នាក់​ដូច​មុន​ទៀត​ហើយ​។ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា គ្មាន​អ្វី​សំខាន់​ជាង​ទំនាក់ទំនង​របស់​អ្នក​ទៀតឡើយ ទោះបីជា​អ្នក​ថែម​សមាជិក​ម្នាក់​ទៀត​ក៏ដោយ​។ ដូច្នេះ ចូរ​ព្យាយាម​សាង​ទំនាក់ទំនង ឬ​បង្កើត​ភាពស្និទ្ធស្នាល​ឲ្យបាន​ច្រើន​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។