សម្តេច​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិ​ត បាន​អញ្ជើញ​ត្រ​ឡប់​មក​ដល់ ទឹក​ដី​កម្ពុ​ជា​ដោយ​សុ​វ​ត្ថិ​ភាព​

ភ្នំពេញ៖ នៅ​ម៉ោង​ប្រមាណ ១១​និង​៣៥ ថ្ងៃ​ត្រង់​នេះ​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០១៥ នេះ ​សម្តេច​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ និង​សម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិ​ត នឹង​អញ្ជើញ​ត្រ​ឡប់​មក​ដល់​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជា​តិ​ភ្នំ​ពេ​ញ ប្រ​ទេស​កម្ពុ​ជា ហើយ​បន្ទាប់​ពី​បំ​ពេញ​ទស្ស​ន​កិច្ច​ រយៈ​ពេល​ជិត ១ស​ប្តាហ៍​នៅ​ប្រ​ទេស​ចិន ។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ដើ​ម្បី​ចូល​រួម​វេ​ទិ​កា និង​សន្និ​សី​ទ​មួយ​ចំ​នួន ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ និង ទីក្រុងប៉េកាំង ប្រទេសចិន៕ ដោយ៖ ចាន់ធី