រោង​ម៉ាស៊ីន អារឈើ ២​កន្លែង នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដំណើរការ​យ៉ាង​រលូន

ព្រះសីហនុ: រោង​ម៉ាស៊ីន​អារឈើ ដុះ​ស្លែ ២​កន្លែង នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ត្រូវបាន​ពលរដ្ឋ​
​រាយការណ៍​មក​ថា មិនមាន​ការបង្ក្រាប​ដោយ​ជោគ​ជ​យ័​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​នោះ​​ទេ ដោយ​គ្រាន់តែ​និយាយ​កុហក់​ភូតភរ​ពលរដ្ឋ និង​មហាជន​តែប៉ុណ្ណោះ​។ រហូតមកដល់​ពេលនេះ រោង​ម៉ាស៊ីន​អារឈើ​ទាំង ២ ទីតាំង​នោះ នៅ​បន្តសកម្មភាព​បទល្មើស​ដដែល​។​
​    ​
​ប្រភព​ដដែល​បាន​បន្តថា មេ​ឈ្មួញ​ប្រកប​របរ​បើក​រោង​ម៉ាស៊ីន​អា​ឈើ នៅ​ទីតាំង​ខាងលើ​នោះ​​មានឈ្មោះ ហ៊ាង វ​ណ្ណី ហៅ ពៅ និង​ប្រពន្ធ​ឈ្មោះ សុខ ខឿន មាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ។​
​    ​
​ប្រភព​បាន​បញ្ជាក់ថា មេ​ឈ្មួញ​ខាងលើ បាន​ឃុបឃិត​គ្នា​ជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក លួច​បើក​ទីតាំង​អារឈើ​ខុសច្បាប់​ចំនួន ២​កន្លែង គឺ​នៅផ្ទះ​របស់​​មេ​ឈ្មួញ​មាន​អាស័យដ្ឋាន​ខាងលើ និង​ទីតាំង​មួយកន្លែង​ទៀត នៅក្នុង​ភូមិ​សារាយ​ណ៍ ឃុំ​ជើងគោ​​ស្រុក​ព្រៃនប់​នេះដែរ​។ ទីតាំង​ទាំងពីរ​កន្លែង​នេះ ត្រូវបាន​ពលរដ្ឋ​រាយការណ៍​ថា​មាន​មួយកន្លែង​​កំពុងដំណើរការ​យ៉ាង​រលូន គឺ​នៅ​ភូមិ​សារាយ​ណ៍ ក្នុង​ឃុំ​ជើងគោ ដែលមាន​ចម្ងាយ​ពី​ទីតាំង​នៅផ្ទះ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​។​
​    ​
​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ករណី​រោង​ម៉ាស៊ីន​អា​ឈើ របស់​ឈ្មោះ ពៅ នៅ​ឃុំ ជើងគោ ស្រុក​ព្រៃនប់​នោះ ពិតជា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព​ន្ធ័​យ៉ាង​​ពិតប្រាកដ ព្រោះ​ច្រើន​ឆ្នាំ​មកហើយ ឲ្យ​តែ​រដ្ឋបាលខេត្ត​មាន​ផែនការ​ចុះបង្ក្រាប រោង​ម៉ាស៊ីន​អា​ឈើ​នោះ ត្រូវបាន​គេ​រំ​ដោះយក​ម៉ាស៊ីន និង​ឈើ​ទៅ​លាក់ទុក​នៅ​ព្រៃ​ជ្រៅៗ បាត់អស់​ពេល​សួរ​នាំទៅ​មូលដ្ឋាន ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ពេល​ដកថយ​មកវិញ​មិនបាន​ប៉ុន្មាន​ថ្ងៃ​សកម្មភាព​នោះ​ ​កើត​ឡើងជា​បន្តទៀត ប្រការនេះ​មន្ត្រី​ជំនាញ​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ ខេត្ត​និង​រដ្ឋបាល​ព្រៃឈើ​ឈូង​
​សមុទ្រ គប្បី​ពិ​និ​ត្យុ​ឡើងវិញ ។​
​    ​
​ទាក់ទិន​និង​បាតុភាព​មិន​ប្រក្រតី​នេះ លោក អ៊ី ម៉េង លាង សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រៃនប់ មិនអាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​បានទេ​នៅពេលនេះ ព្រោះ​មិន​លើក​ទូរស័ព្ទ​៕

រោង​ម៉ាស៊ីន អារឈើ ២​កន្លែង នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដំណើរការ​យ៉ាង​រលូន

រោង​ម៉ាស៊ីន អារឈើ ២​កន្លែង នៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដំណើរការ​យ៉ាង​រលូន