ចាប់ពី​ថ្ងៃទី​២៦​តុលា​ខាងមុខនេះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ត្រួតពិនិត្យ ស្លាក​លេខ ខ​.​ម ខុសច្បាប់​

ភ្នំពេញ​: កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីណែនាំ​ចំនួន ៨ ចំណុច ដល់​អង្គភាព​កងរាជអាវុធហត្ថ​ទូទាំងប្រទេស ត្រូវធ្វើ​ការត្រួតពិនិត្យ​លើ​អ្នកប្រើប្រាស់​ស្លាក​លេខ ខ​.​ម ខុសច្បាប់​លើ​យានយន្ត​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរ​ដោយ​ខុសច្បាប់​លើ​ដងផ្លូវ​នា​សព្វថ្ងៃនេះ​។ ក្រុមការងារ​កងរាជអាវុធហត្ថ នឹង​ចុះ​ត្រួតពិនិត្យ​អនុវត្ដ ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ខាងមុខ​។​

​សេចក្តីណែនាំ​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នេះ ដែលមាន​ចុះហត្ថលេខា និង​បោះត្រា ដោយ​លោក​ឧត្ដមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ការចេញ​សេចក្ដីណែនាំ ត្រួតពិនិត្យ​ស្លាក​លេខ ខ​.​ម លើ​មធ្យោបាយ​ប្រើប្រាស់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយយោង​តាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​អង្គប្រជុំ​បូកសរុប​លទ្ធផល ៩ ខែ និង​ទិសដៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ស្តីពី​ការត្រួតពិនិត្យ​ស្លាក​លេខ ខ​.​ម​។​

​លោក​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានកំណត់​គ្រប់​បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ដល់​នាយទាហាន នាយទាហានរង​កងរាជអាវុធហត្ថ ឲ្យ​បាន​ជ្រូត​ជ្រាប​ដូចខាងក្រោម​៖ ១)​អង្គភាព​កងរាជអាវុធហត្ថ នឹងធ្វើ​ការត្រួតពិនិត្យ​លើ​អ្នកប្រើប្រាស់​ស្លាក​លេខ ខ​.​ម ខុសច្បាប់​លើ​យានយន្ដ​គ្រប់​ប្រភេទ​។ ២) បុគ្គល​ប្រើប្រាស់​យានយន្ដ​ដែល ពាក់​ស្លាក​លេខ ខ​.​ម ត្រូវបាន​ត្រួតពិនិត្យ​។ ៣) ធ្វើការ​ណែនាំ​រថយន្ដ​ដែល​បិទ​ស្កុ​ត​ខ្មៅ​ឱ្យ​បក​ចេញ​។ ៤) ធ្វើការ​ណែនាំ​បុគ្គល​ប្រើប្រាស់​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព​។ ៥) ចំពោះមុខ​អង្គភាព​កងរាជអាវុធហត្ថ ត្រូវ​ត្រួតពិនិត្យ​កងរាជអាវុធហត្ថ​ជា​ជំហាន​ដំបូង​។ ៦) នាយទាហាន នាយទាហានរង​កងរាជអាវុធហត្ថ​ណា​ដែល​រឹងទទឹង​ត្រូវធ្វើ​ការឃាត់ខ្លួន និង​ឃាត់ទុក​មធ្យោបាយ​។ ៧) ចំពោះ​បុគ្គល​ណា​អប់​រំហើយ មិន​ព្រម​អនុវត្ដ ត្រូវមាន​វិធានការ​ចំពោះមុខ​ច្បាប់​។ ៨) ក្រុមការងារ​ត្រួតពិនិត្យ ត្រូវ​អនុវត្ដ​ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​តទៅ​។​

​លោក​វង្ស ពិ​សេន បាន​បញ្ជាក់ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់​ក្រោយ​ទ​ទួ​លា​បន​សេចក្តីណែនាំ​នេះ បណ្តា​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថ​ហេ​ខា​នេះ​តទៅ​៕

ចាប់ពី​ថ្ងៃទី​២៦​តុលា​ខាងមុខនេះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ត្រួតពិនិត្យ ស្លាក​លេខ ខ​.​ម ខុសច្បាប់​

ចាប់ពី​ថ្ងៃទី​២៦​តុលា​ខាងមុខនេះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ត្រួតពិនិត្យ ស្លាក​លេខ ខ​.​ម ខុសច្បាប់​

ចាប់ពី​ថ្ងៃទី​២៦​តុលា​ខាងមុខនេះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ត្រួតពិនិត្យ ស្លាក​លេខ ខ​.​ម ខុសច្បាប់​