គួរប្រុងប្រយ័ត្ន! នារីម្នាក់ បិះខ្វាក់ភ្នែកម្ខាង ព្រោះមិត្តភក្តិ ច្រលំឲ្យទឹកលាងក្រចក ជំនួសទឹកថ្នាំដាក់ភ្នែក

អាមេរិក៖ នេះជារឿងគួរឲ្យប្រុងប្រយ័ត្នសម្រាប់នារីៗគ្រប់រូប ដោយសារតែ តាមប្រភព ព័ត៌មានបានឲ្យដឹងថា នារីជនជាតិអាមេរិកម្នាក់ ត្រូវបានជាប់ ត្របកភ្នែក ហើយ ស្ទើរតែងងឹតភ្នែកម្ខាង បន្ទាប់ពី មិត្តភក្តិរបស់នាងច្រលំ ហុចទឹកលាង ក្រចក ឲ្យនាងដាក់ចូលភ្នែក ជំនួសឲ្យទឹកថ្នាំដាក់ភ្នែក ។គួរប្រុងប្រយ័ត្ន! នារីម្នាក់ បិះខ្វាក់ភ្នែកម្ខាង ព្រោះមិត្តភក្តិ ច្រលំឲ្យទឹកលាងក្រចក ជំនួសទឹកថ្នាំដាក់ភ្នែក
កញ្ញា Katherine Gaydos វ័យ ២៨ឆ្នាំ ពេលជាប់ត្របកភ្នែកបើកលែងរួច

ហេតុការណ៍នេះ បានកើតឡើងនៅខណៈពេល កញ្ញា Katherine Gaydos វ័យ ២៨ឆ្នាំ និង មិត្តភក្តិរបស់នាងម្នាក់ កំពុងបោសសំអាត ផ្ទះរបស់នាង ហើយ ក៏មានកំទេចធូលី ចូលក្នុងភ្នែករបស់ Katherine ។ បន្ទាប់មក Katherine ក៏បានប្រាប់ មិត្តភក្តិរបស់នាង ឲ្យជួយយកទឹកថ្នាំ ដាក់ភ្នែក ពីក្នុងកាបូបរបស់នាង ប៉ុន្តែ មិត្តរបស់នាង បែរជាច្រលំ យក ទឹកលាងក្រចកឲ្យ Katherine យកមកដាក់ ក្នុងភ្នែកទៅវិញ ។

ជាលទ្ធផល Katherine បានជួបសំណាងអាក្រក់ ដោយរងឈឺចុកចាប់ភ្នែកយ៉ាងខ្លាំង ។ Katherine បាននិយាយ ថា ពេលដែល នាងដាក់ទឹកលាង ក្រចកចូលក្នុងភ្នែកភ្លាម នាងមានអារម្មណ៍ថា ភ្នែករបស់នាង ក្តៅក្រហាយ ស្ទើរឆេះ ហើយនាងក៏បិទភ្នែក និង ស្រែកយ៉ាងខ្លាំង បន្ទាប់មកនាង ក៏ ទូរសព្ទទៅ ៩១១ ដើម្បីសង្គ្រោះបន្ទាន់ ។

ប៉ុន្តែទោះជាយ៉ាងណាក្តី ស្ថានភាពសុខភាពភ្នែក​របស់ Katherine បានធូរស្បើយឡើងវិញ ហើយ មិនបណ្តាលឲ្យ នាងក្លាយ ជាជនពិការភ្នែកនោះ ទេ ។ ដោយក្រោយមក គ្រូពេទ្យក៏អាច ព្យាបាល ដោយដាក់ថ្នាំស្ពឹក ដើម្បីអាច ឲ្យ Katherine អាចបើកភ្នែករបស់នាង ជាបណ្តោះអាសន្ន សិន ។ ហើយបើតាមប្រភពព័ត៌មាន ចុងក្រោយ គឺ ត្របកភ្នែករបស់ Katherine លែងជាប់ស្អិតទៀតហើយ ។

គួរបញ្ជាក់ដែរថា គ្រូពេទ្យជំនាញព្យាបាលផ្នែកចក្ខុ បាននិយាយថា មនុស្សជាច្រើនក៏ធ្លាប់បាន ជួបប្រទះ ករណី បែបនេះដែរ ដោយយក ច្រឡំយកទឹកលាងក្រចក ទៅចូលភ្នែកជំនួសឲ្យ ទឹកថ្នាំដាក់ភ្នែក តែប្រសិនអ្នក ជួប ប្រទះបញ្ហានេះ ត្រូវប្រញាប់ជួបគ្រូពេទ្យ ព្យាបាលភ្លាមៗ ហើយករណីនេះ មិនបណ្តាល ឲ្យពិការភ្នែកនោះទេ ៕

គួរប្រុងប្រយ័ត្ន! នារីម្នាក់ បិះខ្វាក់ភ្នែកម្ខាង ព្រោះមិត្តភក្តិ ច្រលំឲ្យទឹកលាងក្រចក ជំនួសទឹកថ្នាំដាក់ភ្នែក
កញ្ញា Katherine Gaydos ពេលបានគ្រួពេទ្យព្យាបាលរួចហើយ

ប្រភព

ដោយ៖​ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត