កុល ដាវី លែង​ហ៊ាន​សិច​ស៊ី ព្រោះ​ខ្លាច សុខ រក្សា ប្រចណ្ឌ

Sanofi

​គួររំឭកថា កុល ដាវី និង សុខ រក្សា បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយគ្នា​ក្រោយពី​អ្នក​ទាំងពីរ​បានចេញ​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ។ កាលពី​ដំបូង​ពួកគេ​បាន​ព្យាយាម​បិទបាំង​ទំនាក់ទំនង​ស្នេហា​នេះដោយ​ប្រាប់ថា ជាការ​រាប់អាន​បែប​មិត្តភក្តិ ប៉ុន្តែ​ចុងក្រោយ​នេះ កុល ដាវី បាន​សារភាពថា នាង និង សុខ រក្សា ពិតជា​ស្រឡាញ់គ្នា​មែន និង មាន​គម្រោង​រៀបការ​នៅ​ឆ្នាំ ២០១៨ ។

អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ និង មានការ​ងឿងឆ្ងល់​ថា តើ​តារាចម្រៀង​សម្បុរ​ស្រអែម សុខ រក្សា មាន​អ្វី​ពិសេស​បានជា កុល ដាវី ស្រឡាញ់​លោក​ខ្លាំង​បែបនេះ ? មិន​ថា​រូបសម្បត្តិ និង ទ្រព្យសម្បត្តិ​ទេ លោក​មិនអាច​ប្រៀបធៀប​ជាមួយ​បុរសៗ​មួយចំនួន ដែល​ចូលខ្លួន​មក​ពាក់ព័ន្ធ​ជាមួយ កុល ដាវី កន្លងមក​បានទេ ។ ទាក់ទង​ជាមួយ​រឿងនេះ កុល ដាវី បាន​និយាយថា ក្រោយពី​បានរួម​ការងារ​ជាមួយ​លោក សុខ រក្សា មួយរយៈ​មក នាង​យល់ថា លោក សុខ រក្សា ជា​មនុស្ស​ល្អ ស្លូតបូត ខិតខំ​ធ្វើ​ការងារ និយាយ​រួម​មិន​បែកឆ្វេង​ដូច​បុរស​ដទៃ ។ ចំណុច​ល្អ​ទាំងនេះហើយ ដែល​ធ្វើឱ្យ​រូបនាង​សម្រេចចិត្ត​ជ្រើស​យក​លោក​សុខ រក្សា​ធ្វើជា​គូស្នេហ៍ ។​

​ទោះបីជា​មានការ​និយាយ​ថា កុល ដាវី និង សុខ រក្សា រួមរស់​ជាមួយគ្នា​ក្រោម​ដំបូល​តែមួយ ដោយ​មិន​ខ្វល់​ពី​ការ​រៀបការ​ក៏ពិតមែន តែ កុល ដាវី នៅតែ​អះអាងថា នាង និង លោក សុខ រក្សា បាន​ពិភាក្សា​ជាមួយគ្នា​ហើយ​ថា នឹង​រៀបការ​នៅ​ឆ្នាំ ២០១៨ ។ ជាមួយគ្នា​នោះ គេ​បានកត់សម្គាល់​ឃើញថា មិន​ថា​ទៅ​ដើរ​កម្សាន្ត ឬ​ចូលរួម​នៅក្នុង​កម្មវិធី​របស់​មិត្តភក្តិ​ទេ គេ​តែងតែ​ឃើញ​លោក សុខ រក្សា រួម​ដំណើរ​ជាមួយ​ដូច​ប្តី​ប្រពន្ធ​ថ្មោងថ្មី ។ ប៉ុន្តែ​ចុងក្រោយ​នេះ​គេ​កម្រ​ឃើញ​វត្តមាន​របស់ កុល ដាវី ចូលរួម​នៅក្នុង​កម្មវិធី​ដូច​មុនៗ​ណាស់ ។ ជាក់ស្តែង​កាលពី​ខួប​គម្រប់ ៩ ឆ្នាំ របស់​ហាង​កាត់ដេរ​ប៉ា​រ៉ា​ឌី​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ នៅ​កោះ​ពេជ្រ និង មានការ​ចូលរួម​ពី​សំណាក់​តារា​ថ្មី ចាស់​ជាច្រើន តែ​គេ​មិនបាន​ឃើញ កុល ដាវី ចូលរួម​ទេ ។

ស្រី​ស្អាត​រូបនេះ​ប្រាប់ថា «​និយាយ​ទៅមួយ​រយៈ​នេះ ខ្ញុំ​មិនសូវ​បាន​ចូលរួម​កម្មវិធី​អី​ទេ ដោយ សារ​ជាប់រវល់​ការងារ​រកស៊ី​»​។ ​គេ​នៅ​ចាំបាន​ថា ក្រោយពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក សុខ រក្សា ការងារ​សិល្បៈ​របស់ កុល ដាវី មានការ​ធ្លាក់ចុះ​ច្រើន សូម្បីតែ​នាង​ខ្លួន ឯង​ហាក់​មិនសូវ​រវីរវល់​ជាមួយ​ការងារ​សិល្បៈ​ដូច​មុន​ឡើយ ។ យូរៗ​ម្តង​នាង​លេចមុខ​ក្នុង​ការថត​ចម្រៀង​ខារ៉ាអូខេ ដោយមាន​បណ្តើរ​គូស្នេហ៍​មកជា​មួយ ។ មិន​ត្រឹម​ជា​តារា​ស្រី​ដែល​និយម​តុបតែង​ខ្លួន​ឡូយឆាយ បញ្ចេញ​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់​នោះទេ នាង​ក៏​និយម​ចូលចិត្ត​ថតរូប​បែប​សិល្បៈ​ជាមួយនឹង​ការ បញ្ចេញ​កាយវិការ​ព្រឺព្រួច​គួរសម ។

កន្លងមក​នាង​ធ្លាប់​ថតរូប​ជាមួយ​ប្រុស​ស្អាត អេ​ន​ឌី និង លោក សាយ សៀ​រ៉ា ជាដើម ប៉ុន្តែ​ចុងក្រោយ​នេះ​គេ​មិនដែល​បាន ឃើញ​រូបថត​ជាមួយនឹង​ស្ទីល​ញាក់សាច់​របស់​នាង​ដូច​កាលពីមុន​ទេ ។ មហា ជន​ខ្លះ​និយាយថា កុល ដាវី លែង​បញ្ចេញ​ភាព​សិច​ស៊ី ដោយសារ​មិន​ហ៊ាន​ប្រជែង​ជាមួយ​តារា​ក្មេងៗ​ស្រករ​ក្រោយ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ដូចជា ប៊េ​នី យ៉ាំង និង ឌុ​ច លីដា នោះទេ ។ ជាមួយនឹង​កា​រប​ដិ​េ​សធ កុល ដាវី បាន​និយាយ​រាង​ស្ទាក់ស្ទើរ​ថា​«​ខ្ញុំ​មិនដែល​គិតថា​ចង់​ចាញ់ឈ្នះ​អី​ទេ ។ កន្លងមក​មិនសូវមាន​ពេលវេលា​ទើប​ចេះតែ​ហីៗ​ទៅ តែ​និយាយ​តាម​ត្រង់ ចុះ ពេលនេះ​ខ្ញុំ​មិន​ចង់​ថត​បែបនេះ​ទេ ដោយសារ​ខ្លាច​គាត់ (​សុខ រក្សា​) ប្រចណ្ឌ​(​សើច​)»​។​

​កុល ដាវី ទើបនឹង​ត្រឡប់​មកពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​លោក​សុខ រក្សា​កាលពី​ពាក់​កណា្ត​ល​ខែកក្កដា ។ ក្រោយពី​អាក់ខាន​ការសម្តែង​មួយ រយៈ​មក​នៅពេល​ឆាប់ៗ​ខាងមុខនេះ កុល ដាវី បាន​ប្រាប់ថា នាង​មាន​គម្រោង​ថត​រឿង​ដុំ​ក្នុង​តំណែង​ជា​តួរង ។ ក្រៅពី​ការងារ​សិល្បៈ កុល ដាវី និង សុខ រក្សា បាន​រួមគ្នា​បង្កើតជា​មុខរបរ​រកស៊ី ដែលមាន​ដូចជា​ក្រុម​ភ្លេង «Star Band» និង ភោជនីយដ្ឋាន Valentine ដែល​នាង​ប្រាប់ថា កំពុងដំណើរការ​ល្អប្រសើ​រ ។ ក្រៅពីនេះ​នាង​ក៏មាន​តូប​ចំនួន​ពីរ​នៅ​ផ្សារ​ផេ​នស​ល តែ​នាង​បាន​ជួល​ឱ្យគេ ដោយសារ​មិនមាន​ពេលវេលា​រកស៊ី​ដោយ​ខ្លួនឯង ។ ទោះជា​រវល់​ជាមួយ​ការងារ​រកស៊ី​ក៏ពិតមែន តែ កុល ដាវី មិនមាន​បំណង​ចាក​ចេញពី​ការងារ​សិល្បៈ​ទេ ដោយ​ប្រាប់ថា​នាង​មាន​ថ្ងៃនេះ ក៏​ដោយសារ​សិល្បៈ​ដែរ ៕សុធា​រៈ​

Related