សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ពាក្យប្រមាថរបស់ សម រង្ស៊ី លើវិស័យអប់រំ

(ភ្នំពេញ) ៖ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមនិស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ទាំង២៦ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយ តបទៅ កានប្រមាថពី លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ចំពោះការលើកឡើង ពីវិស័យអប់រំ នៅកម្ពុជា ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំង និងមិនអាច ទទួលយក បាននោះទេ។

ក្នុងសេចក្តីថ្លែងការណ៍នោះ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា រៀបរាប់នូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោយថ្ងៃ រំដោះ៧មករា ឆ្នាំ១៩៧៩ ចំពោះការកសាងវិស័យអប់រំ រហូតមកដល់បច្ចុប្បន្ននេះតាមរយៈពាក្យមួយឃ្លាថា «អ្នកចេះច្រើនបង្រៀន អ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ»៕

សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ពាក្យប្រមាថរបស់ សម រង្ស៊ី លើវិស័យអប់រំ