សណ្ឋាគារ បិសាចរីករាយ វគ្គ២ ជាប់ចំណាត់ថ្នាក់ លេខ១ ប្រចាំខែតុលា

ភ្នំពេញ៖ សណ្ឋាគារបីសាច រីករាយ Hotel Transylvania ធ្លាប់បានចាក់បញ្ចាំងម្តងហើយ កាលពីឆ្នាំ ២០១២ ដែល អាចរកចំណូល បានរហូតដល់ ៣៥៨,៤លានដុល្លារអាមេរិក។ កាលពីដើមខែតុលានេះ សណ្ឋាគារបិសាចរីករាយ វគ្គ២ Hotel Transylvania 2 បានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត នៅក្នុងភាពយន្តដែលក្រុមបិសាចជញ្ជក់ឈាម ដ៏គួរឲ្យស្រឡាញ់បានវិលមកវិញ ជាមួយផលិតកម្ម Sony Pictures Animation ក្នុងវគ្គ2 សណ្ឋាគារបិសាចរីករាយ!! គ្រប់យ៉ាងបានផ្លាស់ប្តូរដ៏ប្រសើរសម្រាប់ សណ្ឋាគារបិសាច Transylvania... សណ្ឋាគារដែលទទួលតែបិសាច បានផ្លាស់ប្តូរស្ទីលបើកទទួលមនុស្សធម្មតា។

ប៉ុន្តែនៅពីក្រោយស្ថានភាពរីករាយ Drac ដែលគេងក្នុងមឈូសជារៀងរាល់ថ្ងៃ បានគេងព្រួយបារម្ភពីចៅសំណព្វ ពាក់កណ្តាលបិសាច និងពាក់កណ្តាលមនុស្សរបស់គេ ព្រោះចៅគេដូចជាគ្មានបង្ហាញរឹសគល់ជាបិសាចអីសោះ។ ពេលកូនស្រី Mavis ទៅវិស្សមកាលជាមួយកូនប្រសារ Johny។

លោកតា Drac បាននាំគ្នីគ្នារបស់គេ និងចៅប្រុសចេញដំណើរ ដើម្បីទៅដុសខាត់ជាតិជាបិសាចឱ្យចៅ រឿង គ្រប់យ៉ាង បានលាតត្រដាងហួសពីការគិតរបស់គេ សូម្បីតែបិសាចក៏ជួយមិនបានដែរ!

ទស្សនា Trailer នៅទីនេះ

សណ្ឋាគារ បិសាចរីករាយ វគ្គ២ ជាប់ចំណាត់ថ្នាក់ លេខ១ ប្រចាំខែតុលា

សណ្ឋាគារ បិសាចរីករាយ វគ្គ២ ជាប់ចំណាត់ថ្នាក់ លេខ១ ប្រចាំខែតុលា