ការ​ប៉ះ​គ្នា​រវាង​មាន់​ខ្នាយ​មាស​ និង​ហង្ស​ក្រហម​ គឺ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ល្ងាច​នេះ!

ការ​ប៉ះ​គ្នា​រវាង​មាន់​ខ្នាយ​មាស​ និង​ហង្ស​ក្រហម​ គឺ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ល្ងាច​នេះ!

ការ​ទៅ​សួរ​សុខទុក្ខ​របស់​ហង្ស​ក្រហម​ Liverpool​ ដល់​ដី​មាន់​ខ្នាយ​មាស​ Spurs ​ល្ងាច​នេះ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ពាន​​លីក​កំពូល​អង់គ្លេស​ Premier League​ ដោយសារ​នេះ​ជា​ប្រកួត​លើក​ទី​មួយ​របស់​ Liverpool​​ ដែល​ដឹកនាំ​ដោយ​​អ្នក​កាត់​ការ​ថ្មី​ Jurgen Klopp។

 

អ្នក​គាំ​ទ្រ​របស់​ហង្ស​ក្រហម​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​មើល​ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​អតីត​អ្នក​ចាត់​ក្រុម​ Borussia Dortmund ​ដែល​បាន​មក​ជំនួស​តំណែង​លោក​ Brendan Rodgers។

 

 

សម្ដី​អ្នក​ចាត់​ការ​

 

ការ​ប៉ះ​គ្នា​រវាង​មាន់​ខ្នាយ​មាស​ និង​ហង្ស​ក្រហម​ គឺ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ល្ងាច​នេះ!

 

អ្នក​ចាត់ការ​ Spurs ​លោក​ Mauricio Pochettino​ ថា៖ “Klopp​ គឺ​ជា​អ្នក​ចាត់​ការ​​ដ៏​អស្ចារ្យ​មួយ​រូប។ គាត់​​មាន​គំនិត​ច្បាស់​លាស់​ថា​ត្រូវ​លេង​យ៉ាង​ណា។ ខ្ញុំ​គិត​ថា​ គាត់​នឹង​ធ្វើ​បាន​យ៉ាង​ល្អ​​នៅ​ Premier league នេះ។ គាត់​ធ្លាប់​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​នឹង​ការ​ដឹកនាំនៅ​ Dortmund។ យើង​ក៏​ជូនពរ​គាត់​ឲ្យ​ជោគជ័យ​ដែរ​បន្ទាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ទៅ​”។

 

 

ការ​ប៉ះ​គ្នា​រវាង​មាន់​ខ្នាយ​មាស​ និង​ហង្ស​ក្រហម​ គឺ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ល្ងាច​នេះ!

 

ចំណែក​អ្នក​ចាត់​ការ​ Loverpool​ ថ្មី​ថ្មោង​ លោក​ Klopp៖ “យើង​ត្រូវ​សកម្ម​ទាំង​អស់​គ្នា​​ ប្រយុទ្ធ​ទាំង​អស់​គ្នា​ ស៊ុត​ទាំង​អស់​​គ្នា​ ជួយ​ការ​ពារ​ទាំង​អស់​គ្នា​ និង​សម្រុក​ទាំង​អស់​គ្នា​ គឺ​លេង​ឲ្យ​ដូច​ក្នុង​ក្ដី​ស្រមៃ​របស់​យើង។ យើង​ត្រូវ​ការ​ភាព​ក្លាហាន​ ក្លាហាន​មិន​ខ្លាច​បង្កើត​កំហុស។ បាល់​ទាត់​គឺ​ជា​កីឡា​ដ៏​ល្អ។ យើង​ស្រឡាញ់​កីឡា​ប្រភេទ​នេះ​​ណាស់​ ដោយសារ​វា​លឿន​ លេង​ប្រើ​កម្លាំង​ខ្លាំង​ និង​ប្រើ​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​មិនមែន​គ្រប់​ជោគជ័យ​កើត​ឡើង​ ដោយ​គ្មាន​កំហុស​នោះ​ទេ”។

 

ប្រវត្តិ​​ជួប​គ្នា
ការ​ជួប​គ្នា​ក្នុង​លីក​ ៦​ប្រកួត​ចុង​ក្រោយ​ឃើញ​ថា​ Spurs​ ឈ្នះ​ Liverpool ​តែ​ម្ដង​គត់​ កាល​ពី​រដូវ​កាល​២០១២​-២០១៣។

 

ការ​ប៉ះ​គ្នា​រវាង​មាន់​ខ្នាយ​មាស​ និង​ហង្ស​ក្រហម​ គឺ​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ល្ងាច​នេះ!

 

 

ជើង​កីឡាករ
ខាង​​ Spurs ​មាន​ Son Heung-min, Ryan Mason, Nabil Bentaleb​ និង​Alex Pritchard សុទ្ធ​តែ​មាន​របួស​ ខណៈ​ Eric Die​ ជាប់​បម្រាប​មួយ​ប្រកួត​ ប៉ុន្តែ​ Danny Rose ​អាច​ចូល​លេង​វិញ​បាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Spurs ​អាច​ជា​ Lloris, Walker, Vertongen, Alderweireld, Davies, Dier, Lamela, Alli, Eriksen, Chadli, និង​ Kane។

 

ចំណែក​​ខាង​ Liverpool វិញ​ Joe Gomez និង​ Danny Ings ​របួស​ ប្រហែល​មិន​អាច​ចូល​លេង​ដល់​ចប់​រដូវ​កាល។ Christian Benteke, Roberto Firmino និង​ Jordan Henderson ​ក៏​របួស​ដែរ​ មុន  Klopp​ ចូល​មក​ដឹក​នាំ​ទៅ​ទៀត។ ប៉ុន្តែ​ Philippe Coutinho និង​ Dejan Lovren បាន​ត្រឡប់​ចូល​មក​ហ្វឹក​ហាត់​វិញ​ហើយ។ ​ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​អាច​ជា​ Mignolet, Clyne, Lovren, Skrtel, Moreno, Milner, Lucas, Allen, Coutinho, Lallana, និង​ Sturridge។

 

Spurs ​នឹង​បើក​កីឡដ្ឋាន​ White Hart Lane​ របស់​ខ្លួន​ស្វាគមន៍​ Loverpool ​នៅ​វេលា​ម៉ោង​៦:៤៥ ​នាទី​ល្ងាច​នេះ។

 

 

ព្យាករណ៍​គូ​នេះ​ Spur ០-១ Liverpool។ ចុះ​ប្រិយមិត្ត​ទស្សន៍ទាយ​ប៉ុន្មាន​ដែរ?

 

 

 

ប្រភព៖ bbc,  faceoffootball