ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ តុលា ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រថយន្ត​ដឹក​អ្នកដំណើរ​ មួយ​គ្រឿង​របស់​ ក្រុមហ៊ុន «​ពន្លឺ​អង្គរ​» បាន​បើក​បុក​ចំ​ ពីមុខ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួស ធ្ងន់​ទាំង​៣​នាក់ ខណៈ​បម្រុង​ឆ្លងផ្លូវ ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ បាន​គេចខ្លួន​ បាត់​បន្ទាប់​ ពី​បង្កហេតុ ។ ចំណែកឯ​ជន​ រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​គឹ​ម ឡេ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​ប្រហិត ២-​ឈ្មោះ​សេង ម៉ា​យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ​ស្រី​ពៅ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ ក្នុងភូមិ​កើតហេតុ​ ខាងលើ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ពី​ ត្បូង​ទៅ​ជើង ខណៈនោះ​ បម្រុង​ជិះ​ឆ្លងផ្លូវ ក៏​ស្រាប់តែ​រថយន្ត​ ដឹក​អ្នកដំណើរ​ ខាងលើ ជិះ​មក​ពី​រាជធានី​ភ្នំពេញ​ បុក​ចំ​ពីមុខ​យ៉ាង​ ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​ របួស​ទាំង​៣​នាក់​តែ​ម្តង​។
ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់

ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់
ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់
ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់
ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ ដឹក​ដំណើរ «​ពន្លឺ​អង្គរ​» បុក​ចំ​ពីមុខ​ របួសធ្ងន់​៣​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត