មុន​ចង​.​ក​សម្លាប់​ខ្លួន ដេក​មមើរ​និយាយ​ថា «​ញ៉ុ​ម​ដឹង​ខុស និង​រាងចាល​ហើយ​»

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់​បាន​យកខ្សែអង្រឹងប្រវែង៣ម៉ែត្រ​មក​ចង.កសម្លាប់ខ្លួន នៅរនូត កណ្តាលផ្ទះ​ បង្កឱ្យ​មាន​ការ​​ ភ្ញាក់​ផ្អើល ​កាលពី​វេលាម៉ោង​ ១២អធ្រាត្រ​ឈានចូល ថ្ងៃទី១៧ តុលា ២០១៥ ស្ថិតនៅភូមិ​អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​​ឈ្មោះ​លឹម ហោឡៃ អាយុ​២៤​ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ​ ​ធ្វើការនៅប្រទេសថៃ ហើយបានមក លេងផ្ទះក្នុងថ្ងៃ បុណ្យភ្ជុំបិណ្ឌនេះ ។

បើតាមក្រុមគ្រួសារឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​​តែងតែ​ដេកពេលយប់​ មមើរនិយាយថា «ញ៉ុម​ដឹង​ខុស និង រាងចាល​ហើយ» ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែ​ប្រទះឃើញ​​ ចង.កសម្លាប់ខ្លួនដោយ មិនដឹង​ពីមូលហេតុច្បាស់ទេ តែករណីនេះ ត្រូវ​បង​ប្អូន​សង្ស័យថា អាច​មាន​រឿងអ្វី​មួយ​ នៅប្រទេសថៃ​ហើយ ។
មុន​ចង​.​ក​សម្លាប់​ខ្លួន ដេក​មមើរ​និយាយ​ថា «​ញ៉ុ​ម​ដឹង​ខុស និង​រាងចាល​ហើយ​»

មុន​ចង​.​ក​សម្លាប់​ខ្លួន ដេក​មមើរ​និយាយ​ថា «​ញ៉ុ​ម​ដឹង​ខុស និង​រាងចាល​ហើយ​»

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត