Lee Joon-gi បោះ​ជំហាន​ចូល​សម្ដែង​រឿង​ហូលីវូដ

Lee Joon-gi បោះ​ជំហាន​ចូល​សម្ដែង​រឿង​ហូលីវូដ

ក្នុង​ពេល​នេះ Lee Joon-gi កំពុង​តែង​បោះ​ជំហាន​ចូល​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ហូលីវូដហើយ ដោយ​មាន​ចំណងជើង​ថា “Resident Evil: The Final Chapter”។

 

Lee Joon-gi បោះ​ជំហាន​ចូល​សម្ដែង​រឿង​ហូលីវូដ

 

Namoo Actors តំណាង​របស់​តារា​វ័យ ៣៣ ឆ្នាំ​ឱ្យ​ដឹង​ថា ៖” វា​ជា​ការពិត​ដែល​ថា Lee Joon-gi កំពុង​សម្ដែង​ក្នុង​រឿង “Resident Evil: The Final Chapter”។ ឥលូវ​​គាត់​កំពុង​ថត​​នៅ​អាហ្វ្រិក​ខាងត្បូង”។ ​

 

យ៉ាងណាមិញ​ថ្មីៗ​នេះ តារា​សម្ដែង​ក្នុង​រឿង​ខាងលើ  Milla Jovovich បាន​បង្ហោះ​រូបរបស់​​នាង ​និង Lee Joon-gi ​លើ Instagram ហើយ​សរសេរ​ថា នាង​ចាប់​អារម្មណ៍​ ជំនាញ​ក្បាច់គុន​តៃខ្វាន់ដូ របស់​តារា​ប្រុស​រូប​នេះ​ណាស់។

ភាពយន្ត​នេះ​នឹង​មាន​បញ្ចាំង​នៅ​ខែ​មករា ឆ្នាំ​២០១៧។ តើ​អ្នក​ចង់​មើល​ភាពយន្ត​ ដែល​សម្ដែង​ដោយ​តារា​អាស៊ី​រូប​នេះ​ដែរ​ឬ​ទេ? ​

 

Lee Joon-gi បោះ​ជំហាន​ចូល​សម្ដែង​រឿង​ហូលីវូដ

Lee Joon-gi បោះ​ជំហាន​ចូល​សម្ដែង​រឿង​ហូលីវូដ

 

 

ចុចអាន៖ រឿង​គំនូរជីវចល​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ទាំង​១០​ នៅ​លើ​ពិភព​លោក

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ allkpop