អា​ការៈដែល​បញ្ជាក់ថា អ្នក​អាច​មាន​ជំងឺ រលាក​ស្រោមពោះ​

អា​ការៈដែល​បញ្ជាក់ថា អ្នក​អាច​មាន​ជំងឺ រលាក​ស្រោមពោះ​

​រលាក​ស្រោមពោះ គឺជា​ការឆ្លង​ពពួក​បាក់តេរី ឬ​ផ្សិត​លើ​ស្រោមពោះ ដែល​ជា​ភ្នាស​ស្តើង​នៅ​ព័ទ្ធជុំវិញ ជញ្ជាំង​ផ្នែក​ខាងក្នុង​នៃ​ពោះ និង​គ្របដណ្តប់​លើ សរីរាង្គ​ក្នុង​ពោះ​។ ជំងឺ​រលាក​ស្រោមពោះ អាច​បណ្តាលមកពី ការ​ធ្លាយ​សរីរាង្គ​ណាមួយ​នៅក្នុង​ពោះ ឬ​ជា​ផលវិបាក នៃ​ជំងឺ​ផ្សេងទៀត​។

​ជំងឺ​រលាក​ស្រោមពោះ តម្រូវឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ ពី​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ការឆ្លង​មេរោគ ហើយ​បើ​មាន​ភាពចាំបាច់ គឺ​ត្រូវ​ព្យាបាល​បញ្ហា​ណាមួយ ដែលជា​មូលហេតុ​។ ការព្យាបាល​ជំងឺ​រលាក​ស្រោម​ពោះ ជាធម្មតា គឺ​ការប្រើ​ថ្នាំ​ផ្សះ ហើយ​ក្នុង​ករណី​ខ្លះ ដោយ​ការវះកាត់​។ បើ​មិន​មាន​ការព្យាបាល​ទេ នោះ​ជំងឺ​រលាក​ស្រោម​ពោះ  អាច​នាំឲ្យ​មាន​ការបង្ករោគ​ធ្ងន់ធ្ងរ ហើយ​អាច​គម្រាមកំហែង​ដល់​ជីវិត​បាន​។

រោគសញ្ញា នៃ​ជំងឺ​រលាក​ស្រោម​ពោះ រួមមាន​ដូចជា ៖
•​    ​ឈឺ​ពោះ ឬ​តឹង​ហើយ​ឈឺ
•​    ​ហើម​ពោះ ឬ​មាន​អារម្មណ៍​ថា តឹង​ក្នុង​ពោះ​
•​    ​គ្រុ​នក្តៅ
•​    ​ចង្អោ​រ និង​ក្អួត
•​    ​មិន​ឃ្លាន​អាហារ
•​    ​រាគ​
•​    ​នោម​តិច​
•​    ​ស្រេកទឹក​ខ្លាំង​
•​    ​មិន​អាច​បន្ទោ​របង់ ឬ​ផោម​បាន
•​    ​អស់កម្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។