មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង ចេញ​សេច​កី្ត​ថ្លែងការណ៍​តប​ទៅនឹង​លោក​សមរង្សី ដែលថា សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​

កោះកុង: មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ដោយ​សម្តែង​ការសោកស្តាយ និង​មិនអាច​ទទួលយកបាន​នូវ​ការលើកឡើង​របស់លោក​សម រង្សី ដែល​បាន​ដៀលត្មះ និង​ប្រមាថ​​ដល់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។​
​    ​
​ក្នុង​សេច​កី្ត​ថ្លែ​ការណ៍​បានសរសេរថា "​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់​ដឹ​នាំ ម​ន្រី្ត​រាជការ​​សាស្ត្រាចារ្យ បុគ្គលិក​និង​និស្សិត​ទាំង​អស់នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កោះ​​កុង សូម​ធើ្វ​ការបដិសេដ​ទាំងស្រុង​ចំពោះ​មតិ​លើកឡើង​របស់លោក​សម រង្សី​ប្រធាន​គណៈ​​សង្គ្រោះ​ជាតិ​ដែលថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា មាន​លក្ខណៈ​ទន់ជ្រាយ​បំផុត​ហើយ​សញ្ញាបត្រ​​ភាគច្រើន​ដែល​ទទួលបាន​មិនមាន​តម្លៃ ដែល​លោក​សម រង្សី​បានលើកឡើង​កាលពី​ថ្ងៃទី​ ០៨​ខែតុលា​ឆ្នាំ​២០១៥​កន្លងទៅ​"​។​
​    ​
​សេចក្តីថ្លែងការណ៍ បាន​បន្តថា សម្តី​របស់លោក​សម រង្សី គឺជា​ប្រមាថមើលងាយ​​មើលថោក មិន​ឲ្យ​តម្លៃ​ដល់​ប្រព័ន្ធ​អប់រំ​ក៏ដូចជា​អ្នក​ដែល​បាន​មាន​សញ្ញាបត្រ​នៅក្នុង​ស្រុក​​រួច​សំអាង​តែ​លោក​និង​ក្រុមគ្រួសារ​ព្រមទាំង​បក្ខពួក​សុទ្ធតែ​អ្នក​បាន​រៀនសូត្រ​នៅ​បរទេស​។ ការប្រមាថ​មើលងាយមើលថោក​ដល់​អ្នក​នៅ​ក្នង​ស្រុក​បែបនេះ បញ្ជាក់​ឲ្យ​ឃើញថា​ ​លោក​ប្រធាន​គណៈបក្ស​ស​ង្រោះ​ជាតិ​មានការ​រើសអើង​ប្រកាន់វណ្ណៈ បរទេស​និយម​និង​ប​​ម្រើ​ឲ្យ​តែ​គោលនយោបាយ​ដ៏​ពឹ​សពុល​របស់ខ្លួន​ប៉ុណ្ណោះ​។​
​    ​
​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា ធ្លាប់បាន​ឆ្លងកាត់​របប​វាលពិឃាត ប្រព័ន្ធ​អប់រំ​បាន​​ធ្លាក់​ដល់​ចំណុចសូន្យ រួច​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​ឆ្នាំ​១៩៧៩ ពលរដ្ឋ​ខ្មែរ​ទាំងមូល បាន​ចាប់​​កំណើត​សារជាថ្មី អី្វៗ​កើតឡើង​ពី​បាតដៃ​ទទេ ក្នុងនោះ​វិស័យ​អប់រំ​ក៏បាន​ចាប់ផ្តើម​មាន​ជី​​វិត​រស់​ឡើងវិញ ជាមួយ​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​​រហូត​មាន​ការវិវឌ្ឍ​ន៏​រីកចម្រើន​មកដល់​សព្វថ្ងៃ​។​
​    ​
​ដូច្នេះ​ក្នុងនាម​ថ្នាក់ដឹកនាំ ម​ន្រី្ត​រាជការ សាស្ត្រ​ចា​រ្យ​និង​បុគ្គលិក​ទាំង​អស់នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ ខេត្តកោះកុង សូម​ប្រកាស​សារ​ជា​ថី្ម​នៅតែ​គាំទ្រ​ដល់ កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​ក​ម្ពូ​ជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេចនាយក​​រដ្ឋ​ម​ន្រី្ត​ហ៊ុន សែន​ជា​ប្រមុខ​ដោយ​ឥត​ងាករេ​៕

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង ចេញ​សេច​កី្ត​ថ្លែងការណ៍​តប​ទៅនឹង​លោក​សមរង្សី ដែលថា សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង ចេញ​សេច​កី្ត​ថ្លែងការណ៍​តប​ទៅនឹង​លោក​សមរង្សី ដែលថា សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង ចេញ​សេច​កី្ត​ថ្លែងការណ៍​តប​ទៅនឹង​លោក​សមរង្សី ដែលថា សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​
​រូបថត​៖ លោកនាយក​មជ្ឈមណ្ឌល​ផ្តល់​កិច្ចសម្ភាសន៍ និង​សកម្មភាព​បណ្តុះបណ្តាល​
​ជំនាញ​ដល់​សិស្ស​និស្សិត​