ប្រែមុខមាត់ថ្មី iPhone/iPad សេរ៊ីទាប ទៅជា iPad Pro ជំនាន់ថ្មីវិញ [Tweak]

ប្រែមុខមាត់ថ្មី iPhone/iPad សេរ៊ីទាប ទៅជា iPad Pro ជំនាន់ថ្មីវិញ [Tweak]

ជាការពិតណាស់ ដូចទៅអ្វីដែលអ្នកទាំងអស់គ្នាបានដឹង បានលឺ កាលពីថ្ងៃទី 9 ខែ កញ្ញា កន្លងទៅនេះរួចមកហើយថា iPad Pro ជំនាន់ក្រោយ ដែលមានអេក្រង់ធំដល់ទៅ 12.9 អុីញ គឺវាអាចប្រើប្រាស់នូវមុខងារពិសេសថ្មីមួយ ដែលយើងធ្លាប់ហៅថា Split View. យ៉ាងណាមុិញក្នុងថ្ងៃថ្មីនេះ គេហទំព័រយើងខ្ញុំក៏ទទួលបាននូវដំណឹងថ្មីមួយពីការតម្លើង Tweak ទើបតែដាក់ឱ្យប្រើប្រាស់ក្តៅៗ ដោយមានឈ្មោះថា Medusa ដែលអ្នករាល់គ្នាអាចធ្វើការតម្លើងបាន ដោយឥតគិតថ្លៃ តាមរយៈកម្មវិធី Cydia. លក្ខណៈពិសេសរបស់ Tweak ថ្មីនោះ និយាយរួមទៅគឺវាដូចទៅនឹង Split View នៅលើ iPad Pro បេះដាក់ ដោយយើងអាចប្រើប្រាស់មុខងារបើកកម្មវិធីដំណើរការ 2 ក្នុងពេលតែមួយ និងអូសថយក្រោយមកកម្មវិធីដើម បានយ៉ាងលឿននិងរហ័សថែមទៀតផង។ ដូច្នេះសូមសាកល្បងតម្លើង Tweak ថ្មីមួយនោះ ទាំងអស់គ្នាដោយចូលទៅស្វែងរកក្នុង Cydia ជាការស្រេច (បញ្ជាក់: ដំណើរការតែនៅលើ iOS 9) ។ ទស្សនាវីដេអូខាងក្រោមដើម្បីទទួលបានព័ត៌មានលំអិត។

ប្រែមុខមាត់ថ្មី iPhone/iPad សេរ៊ីទាប ទៅជា iPad Pro ជំនាន់ថ្មីវិញ [Tweak]