គណៈសង្ឃនាយកកម្ពុជា ប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រមូលបច្ច័យ ឧបត្ថម្ភសូត្រស្វាធ្យាយ គម្ពីព្រះត្រៃបីដក អន្តរជាតិលើកទី១១ និងកសាងវត្តទាំង៨នៅឥណ្ឌានិងនេប៉ាល់

ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយព្រះទេវសត្ថា ពឿយ មេត្តា បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ នៅវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភសូត្រស្វាធ្យាយគម្ពីព្រះត្រៃបីដកអន្តរជាតិលើកទី១១ នៅទូទាំងពិភពលោក និងដើម្បីយកបច្ច័យមួយផ្នែកទៅកសាងវត្តអារាមទាំង៨ ស្ថិតនៅប្រទេសឥណ្ឌានិងប្រទេសនេប៉ាល់។

ព្រះទេវសត្ថា ពឿយ មេត្តា បានមានសង្ឃដីកាថា ពិធីសូត្រស្វាធ្យាយគម្ពីព្រះត្រៃបីដក សម្រាប់ប្រទេសកម្ពុជារបស់យើង បានធើ្វឡើងជាលើកទី២ហើយនៅឆ្នាំ២០១៥នេះ ហើយសម្រាប់កម្មវិធីបុណ្យជាលក្ខណៈអន្តរជាតិលើកទី១១ នឹងប្រារព្ធធ្វើឡើងនៅពុទ្ធគយា (កន្លែងព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹង) ស្ថិតក្នុងភូមិពុទ្ធគយា ឃុំពុទ្ធគយា ស្រុកគយា រដ្ឋប៊ីហា ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ដោយត្រូវចំណាយថវិកាសរុប ២៥ម៉ឺនដុល្លារ ។

សូមបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យដ៏ធំមួយនេះជាថ្មីម្តងទៀតនៅឆ្នាំ២០៣២ និងឆ្នាំ២០៣៣។

ប្រសិនបើ សប្បុរសជនណាមានបំណងចូលបច្ច័យ សម្រាប់បុណ្យសូត្រស្វាធ្យាយព្រះត្រៃបីដកអន្តរជាតិលើកទី១១ អាចទាក់ទងតាមលេខទូរស័ព្ទ ០១៧ ៧២៩ ៣០៥៩, ០១៧ ៤៧៤ ៧៤២ ឬ នៅវត្តបទុមវតី កុដិលេខ៣៥ ក្នុងខណ្ឌដូនពេញ៕