សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នាំយកអំណោយ ចែកជូនស្រ្តីឆ្លង ទន្លេ១០គ្រួសារ នៅសង្កាត់ភ្លើងឆេះរទេះ

ភ្នំពេញ ៖ ដោយមើលឃើញ ពីការលំបាក សម្រាប់បងប្អូនប្រជាពលរដ្ឋ ទើបឆ្លង ទន្លេ១០ គ្រួសារ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារយុវជនខណ្ឌ ដឹកនាំដោយ លោក សេង គន្ធ អភិបាលរងខណ្ឌ និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាខណ្ឌ បានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ថវិកា សម្ភារៈមួយចំនួន ជូនពួកគាត់ផងដែរ។

លោក សេង គន្ធា បានផ្តាំផ្ញើការសួរសុខទុក្ខពី ថ្នាក់ដឹកនាំសហភាពសហព័ន្ធ យុវជនកម្ពុជា និង លោកអភិបាលខណ្ឌ ហើយបានចាត់ឲ្យលោកដឹកនាំក្រុមការងារ នាំយកអំណោយ ទាំងនេះ មកប្រគល់ជូនបងប្អូន សម្រាប់យកទៅប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ដែលកំពុងមាន ភាពខ្វះខាត ។

លោកបានថ្លែងថា បើទោះបីអំណោយទាំងនេះ មានមិនច្រើនក៏ដោយ ប៉ុន្តែវាអាចជួយកាត់បន្ថយការលំបាក បានមួយគ្រាផងដែរ ។

លោក សេង គន្ធ បានណែនាំដល់ ស្រ្តីឆ្លងទន្លេទាំងនោះ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសសុខ ភាពទារក ទារិកា ហើយបើសិនមានបញ្ហា ប្រឈមណានោះ ត្រូវទៅស្វែងរកគ្រូពេទ្យ ដែលនៅជិតបំផុត ឲ្យបានឆាប់បំផុត៕