រដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រទេសពាក់ព័ន្ធ នឹងបញ្ហា សមុទ្រចិនខាងត្បូង មានការអត់ធ្មត់ ឱ្យបានខ្ពស់

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងឱ្យកម្ពុជា បានជំរុញឱ្យបណ្តាប្រទេសពាក់ព័ន្ធនឹង បញ្ហាសមុទ្រចិនខាងត្បូង បន្តរក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់ ដើម្បីសុខសន្តិភាពជាតិ និងប្រជាពលរដ្ឋ។

ការអំពាវនាវជាថ្មី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅពេលថ្លែងសុន្ទរកថាមួយ នៅក្នុងវេទិកាសៀងសាន លើកទី ៦ ក្រោមប្រធានបទ «សន្តិសុខ និងសហប្រតិបត្តការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក:តថភាព និង ចក្ខុវិស័យ» នៅប្រទេសចិន កាលពីម្សិលមិញ។ បើថ្វីត្បិតតែកំដៅបញ្ហាសមុទ្រចិនខាងត្បូង ហាក់ពុំមានអ្វីពុះកញ្ជ្រោលខ្លាំង ក៏ប៉ុន្តែបញ្ហានេះនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង អាស៊ានមិនអាចជាអាជ្ញាកណ្តាល ក្នុងការវាស់វែងចែកសមុទ្រទៅដល់ប្រទេសពាក់ព័ន្ធបានទេ ដោយសារវាជារឿងស្មុគស្មាញសម្រាប់អាស៊ាន និងប្រទេសដៃគូ ប៉ុន្តែសំខាន់គឺជាការចរចាដោះស្រាយទ្វេភាគីរបស់ប្រទេស ដែលមានបញ្ហាដែនសមុទ្រនេះដោយសន្តិវិធី ។

សម្តេចថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា សូមលើកទឹកចិត្តឱ្យប្រទេសពាក់ព័ន្ធទាំងអស់ប្រកាន់នូវភាពអត់ធ្មត់ និងបន្តខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ជៀសវាងការប្រើកម្លាំងយោធាដោះស្រាយជម្លោះ គោលបំណងរួមរបស់យើងទាំងអស់គ្នា នៅពេលនេះ គឺការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន»។

សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង បានក្លាយជាបញ្ហាជម្លោះដែនសមុទ្រដ៏រ៉ៃរាំ រវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានចំនួន៤ រួមមានព្រុយនេ ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម៕