ជា វណ្ណា​រិ​ទ្ធ​ ពូកែ​សម្លាប់​ចិត្ត​ភរិយា​

Sanofi

ចាប់តាំងពី​មាន​ភរិយា​មក​គេ​សង្កេតឃើញថា​លោក ជា វណ្ណា​រិ​ទ្ធ ពិតជា​បុរស​ដ៏​ប៉ិនប្រសព្វ​ក្នុង ការ​ថ្នម​ថែ​និង​លើកទឹកចិត្ត​ភរិយា​ឬ​និយាយ​បែប​សាមញ្ញ​ គឺ​សម្លាប់​ចិត្ត​ភរិយា​ឲ្យ​ស្ងប់ចិត្ត​មិន​គិត​មមៃ​ផ្តេសផ្តាស​ទៅលើ​រូបលោក​ដែល​ក្នុងចំណោម​អ្នកសិល្បៈ​គេ​កម្រ​ឃើញ​មាន​អ្នកណា​ធ្វើបាន​ដូច​រូបលោក ណាស់​។​

​ ​
​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​កលោក ជា វណ្ណា​រិ​ទ្ធ បាន​បង្ហោះ​ឲ្យ​ឃើញ​ជា​ហូរហែ​ពី ការស្រឡាញ់​ថ្នមថ្នាក់​និង​ភាព​ផ្អែមល្ហែម​រវាង​លោក​និង​ភរិយា​តាំងពី​ពេល​ភរិយា​លោក​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​សម្រាល​បានកូន​ប្រុស​ម្នាក់​និង​ការថែរក្សារ​កូន​ប្រពន្ធ​បាន​យ៉ាង​ល្អ​ដែល​គេ​ជឿថា​មិន​ងាយ​រកបាន​មនុស្ស​ប្រុស​ដូចជា​រូបលោក​រហូត​មានការ​សរសើរ​ពី​មហាជន​ពី​គំរូ​ដ៏​ល្អ​នេះ​និង​បាន​ជូនពរ​ឲ្យ​ក្រុមគ្រួសារ​នេះ​ជួបតែ​ក្តី​សុខ​សុភមង្គល​ជា​រៀងរហូត​ពិសេស​ត្រូវ​នឹកឃើញ​នូវ​រាល់​អនុស្សាវរីយ៍​ល្អៗ​ជាមួយគ្នា​។​

​ ​
​លោក​ជា វណ្ណា​រិ​ទ្ធ តែងតែ​ធ្វើ​ឲ្យ​ភរិយា​មានការ​ភ្ញាក់ផ្អើល​ក្នុង​ចិត្ត​ពិសេស​បង្ហាញ​ពី​ទឹកចិត្ត​និង​ក្តី ស្រឡាញ់​របស់ខ្លួន​ជាមួយ​ភរិយា​និង​កូន​ជា​បន្តបន្ទាប់​ដូចជា​ថ្មីៗ​នេះ លោក​បាន​សរសេរ​សារ​ជា​ភាសា អង់គ្លេស​ដែលមាន​ពាក្យពេចន៍​បង្ហាញ​ពី​អារម្មណ៍​របស់​ភរិយា​លោក​តែងតែ​សួរថា​៖​តើ​បង​ស្រឡាញ់​អូន​ទេ ?​នៅតែ​ស្រឡាញ់​អូន​មែន​ទេ ?​ឥឡូវ​អូន​ចាស់​ហើយ​មិន​ក្មេង​ទេតើ​បង​នៅតែ​ស្រឡាញ់​អូន​ទេ​? បង​ប្រាកដ​ក្នុង​ចិត្ត​ទេ ?​តើ​បង​ស្រឡាញ់​អូន​រហូតដល់​ពេលណា ?​បង​បារម្ភ​ទេ​ពេល​អូន​សួរ​បង​នូវ សំណួរ​បែបនេះ​រាល់ថ្ងៃ ?​និង​មាន​សំនួរ​ច្រើន​ទៀត​…​។​ហើយ​ចម្លើយ​ដ៏​ខ្លី​របស់លោក ជាវ​ណ្ណា​រិ​ទ្ធ​គឺ​«​បង ស្រឡាញ់​អូន​ពោលគឺ​ស្រឡាញ់​ជា​រៀងរហូត សូម​អូន​កុំ​គិត​ច្រើនពេក បង​និង​កូន​ស្រឡាញ់​អូន​ខ្លាំង ណាស់ ! »​។​
​ ​
​កន្លងទៅ​ក្នុង​ឱ​កា​សបុ​ណ្យ​ភ្ជុំបិណ្ឌ​គេ​ក៏​ឃើញ​លោក ជា វណ្ណា​រិ​ទ្ធ និង​ភរិយា​បាន​ទៅកាន់​ទីវ​ត្ត អារាម​ជាមួយគ្នា​និង​បាន​ថតរូប​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​សកម្មភាព​ទាំងនោះ​ទៀតផង​។​
​ ​
​គួរកត់សំគាល់​ថា​កន្ល​ង​ទៅ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមាន​ការចាប់អារម្មណ៍​និង​នាំគ្នា​Like ជា​ហូរហែ​គឺ ដោយសារ​គេ​មើលឃើញ​នូវ​ទឹកចិត្ត​គូ​ស្វាមីភរិយា​នេះ​ហាក់​បង្ហាញ​ពី​ក្តី​ស្រឡាញ់គ្នា​ខ្លាំង​មែនទែន​ពិ សេស​ភរិយា​លោក ជា វណ្ណ​រិ​ទ្ធ ដែលមាន​ក្តី​រីករាយ​រំភើប​បាន​ស្វាមី​ល្អ​ចេះ​យល់ចិត្ត​ភរិយា​ពិសេស នាង​បង្ហាញ​នូវ​ទឹកមុខ​ញញឹម​ដាក់​ស្វាមី​ជានិច្ច​។​
​ ​
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាននាំគ្នា​ជូនពរ​ដល់​គូ​ស្វាមីភរិយា​នេះ​ឲ្យ​ចេះ​ស្រឡាញ់គ្នា​រហូត​,​ខ្លះ​សរសើរ​ភរិយា​លោក​ជា វណ្ណ​រិ​ទ្ធ​ថា​ពិតជា​សំណាង​ណាស់​បាន​ស្វាមី​ល្អជា​ភរិយា​ម្នាក់​ដែលមាន​សំណាង​, ខ្លះ​សរសើរ​លោក ជា វណ្ណ​រិ​ទ្ធ ថា​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់​,​ខ្លះ​លើក​ជា​មតិ​ថា​(​ការដែល​មិន​បោះបង់​, មិន​ក្បត់ ចិត្ត​,​មិន​ប្រែប្រួល​,​មិន​សាវ៉ា​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សុភមង្គល​)​និង​ខ្លះ​លើកឡើងថា​(​បើ​ត្រឹម​ពោល​ពាក្យ​ថា​ស្រឡាញ់​មួយ​ម៉ាត់​មិន​គ្រប់គ្រាន់​ទេ​គឺ​ត្រូវ​ចេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ការជឿជាក់​ចំពោះ​គ្នា​ការផ្តល់​កិត្តិយស​ឲ្យ​គ្នា​ជាពិសេស​គឺ​ភាពស្មោះត្រង់​នោះ​ទើប​ជាការ​ពិត​)…៕ ដេវីត​

Related