ចង់ដឹង​ប្រុស​ស្នេហ៍​របស់​នាង គីម ការ​ដា​សៀន មាន​ប៉ុន្មាន​អត់​?

Sanofi

ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ស្នេហា និង​ប្រុស​ស្នេហ៍​របស់​នាង គីម ការ​ដា​សៀន ដែលជា​តារា​បង្ហាញ​ម៉ូដ​ដ៏​សិច​ស៊ី​៖

១-​លោក ដា​ម៉ុ​ន ថូ​ម៉ាស (Damon Thomas) ឆ្នាំ​២០០០

​កាលណោះ​នាង​ទើបតែ​មាន​អាយុ ២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​រៀបការ​ជាមួយនឹង​លោក ដា​ម៉ុ​ន ថូ​ម៉ាស​ដែល មាន​អាយុ ៣០​ឆ្នាំ​និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង ។ ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​នេះ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ២០០៤ ។​

២-​លោក រ៉ៃ ជេ (RAY J) តារាចម្រៀង Hip-hop

​ស្នេហា​កើ​ក​ទី ២ ជាមួយនិង​តារាចម្រៀង Hip-hop រូ​បន​នេះ​ក៏​មិន​ថិ​ត​ថេរ​បានយូរ​ដែរ គឺ​នៅ​ដើមឆ្នាំ ២០០៧ ក៏បាន​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ។​

៣-​លោក និក កា​ណុន​ដ៍ (Nick Cannon)

​ក្រោយពី​បែកបាក់​ជាមួយ រ៉ៃ ជេ នាង គីម ការ​ដា​សៀន បាន​ទាក់ទង​ជាមួយនឹង​លោក និក កា​ណុន ដែល ជា​តារា​សម្តែង តារាចម្រៀង និង​ជា​អ្នកនិពន្ធ ។ ប៉ុន្តែ​ចំណងស្នេហា​នេះ​មិន​បានយូរ​ប៉ុន្មាន​ឡើយ គឺ​នៅ​ឆ្នាំ ២០០៧ ដដែល​ក៏បាន​បែកបាក់​គ្នា​ទៅវិញ​។​
៤-​លោក រិ​គ​ហ្គី ប៊ូ​ស (Reggie Bush)

​ ​
​ចុងឆ្នាំ ២០០៧ នាង គីម ការ​ដា​សៀន ចាប់ផ្តើម​ទាក់ទង​ជាមួយ​មិត្ត​ប្រុស​ម្នាក់ទៀត គឺ​លោក រិ​គ​ហ្គី ប៊ូ​ស ដែលជា​កីឡាករ NFL​។ ប៉ុន្តែ​នៅ​ខែមីនា ឆ្នាំ ២០១០ ចំណងស្នេហា​នេះ​ឈានចូល​ទីបញ្ចប់ ។​

៥-​លោក ម៉េ​យ៊ើ អូ​ស្ទី​ន (Myers Austin)

​ ​
​ក្រោយពី​ចែកផ្លូវ​ជាមួយនឹង រិ​គ​ហ្គី ប៊ូ​ស នៅ​ខែកក្កដា ឆ្នាំ ២០១០ នាង គីម ការ​ដា​សៀន ចាប់ផ្តើម ទាក់ ទង​ជាមួយ​កីឡាករ Rugby គឺ​លោក ម៉េ​យ៊ើ អូ​ស្ទី​ន ។ តែ​នៅ​ខែកញ្ញា ឆ្នាំ​ដដែល​បែកបាក់​គ្នា​វិញ​។​

៦-​លោក អូ​ប្រ៊ី (Aubry)

​ ​បែកបាក់​ពី ម៉េ​យ៊ើ អូ​ស្ទី​ន បានតែ​ប៉ុន្មាន​ថ្ងៃ គឺ​ខែកញ្ញា ឆ្នាំ ២០១០ ដដែល​ថ្មីៗ​ស្រាប់ តែ​នាង​ចាប់ ផ្តើម ទាក់ទង​ស្នេហ៍​ជាមួយនឹង​កំពូល​តារា​បង្ហាញ​ម៉ូដ​បុរស​ជនជាតិ​កាណាដា គឺ​លោក អូ​ប្រ៊ី ។ តែ​ចំណងស្នេហា​នេះ បាន​រយៈពេល​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​ក៏​ចែកផ្លូវ​គ្នា​បាត់ទៅ​វិញទៀត ។​
៧-​លោក មី​ឆែ​ល (Michael)

​ ​ខែតុលា ឆ្នាំ ២០១០ មាន​ព័ត៌មាន​ថា នាង​ចាប់ផ្តើម​ទាក់ទង​ជាមួយ​តារា​សម្តែង​លោក មី​ឆែ​ល ។ តែ​ក្រោយមក​ព័ត៌មាន​លេចឮ​នេះ​ក៏​ស្ងប់ស្ងាត់​ទៅវិញ​។​
៨-​លោក រូដ​ជ៍ (Rudge)
​មាន​ព័ត៌មាន​ថា នាង​បាន​ទាក់ទង​មាន​ស្នេហា​ជាមួយ​លោក រូដ​ជ៍ គឺជា​អតីត​ស្វាមី​របស់​កំពូល​តារាចម្រៀង ជេ​ស៊ីកា ស៊ីម​សុន (Jessica Simpson) ។ ប៉ុន្តែ ត្រូវបាន​ពួកគេ​ទាំងពីរ​នាក់​បដិសេធ​។​

៩-​លោក គ្រី​ស ហាំ​ហ្វ្រី (Chris Humphries)

​ ​
​នាង​ចាប់ផ្តើម​ទាក់ទង​លួចលាក់​ជាមួយ​កីឡាករ​បាល់បោះ NBA លោក គ្រី​ស ហាំ​ហ្វ្រី តាំងតែ​ពី​ខែតុលា ឆ្នាំ ២០១០ មកម្ល៉េះ ។ នៅ​ខែឧសភា ឆ្នាំ ២០១១ ពួកគេ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ និង​រៀបការ​នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១១ ។ ប៉ុន្តែ​ជីវិត​អា​ពា​ហ៍​ពី​ពា​ហ៍​នេះ​មាន​អាយុ​ត្រឹមតែ ២​ខែ និង ១២​ថ្ងៃ​ប៉ុណ្ណោះ​ក៏​បែកបាក់​គ្នា​ទី​វិញ ដោយ សារ​នាង គីម ការ​ដា​សៀន ជា​អ្នកដាក់ពាក្យសុំ​លែងលះ ។​

១០-​លោក ខេ​នី វេស​ត៍ (Kanye West)

​ ​
​លោក ខេ​នី វេស​ត៍ ជា​តារាចម្រៀង​រ៉េ​ប​អាមេរិក និង​ជា​មិត្ត​ប្រុស​បច្ចុប្បន្ន​របស់​នាង ។ ខែមិថុនា ឆ្នាំ ២០១៣ នាង​កើត​បាន​កូនស្រី​មួយ​ជាមួយ ខេ​នី វេស​ត៍ ហើយ​នេះ គឺជា​កូន​លើកដំបូង​រវាង​ពួកគេ​ទាំងពីរ​នាក់​។​
​បើទោះជា​នាង​ធ្លាប់​ជួប​ការបរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ២​លើក និង​ធ្លាប់មាន​មិត្ត​ប្រុស​ជាច្រើន​មកហើយ​ក្តី​ក៏ ខេ​នី វេស​ត៍ បច្ចុប្បន្ន​របស់​នាង​មិន​ខ្វល់ ព្រោះ​មានកូន​ស្រី​ជា​ចំណងដៃ​ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​ភាព​ស្និទ្ធ ស្នា ល​ថែមទៀត​៕ គ ឡេង​


 


Related