នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំ សរុបរបាយការណ៍ រយៈពេល ៩ខែ នៅឧត្តរមានជ័យ

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម សមាជិកអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ បានដឹកនាំមន្រ្តីថ្នាក់ដឹកនាំគណបក្សប្រជាជន នៅក្នុងខេត្តបើក កិច្ចប្រជុំបូកសរុបរបាយការណ៍ រយៈពេល៩ខែ ឆ្នាំ២០១៥ និងលើកទិសដៅបន្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅ ទីស្នាក់ការគណបក្សប្រជាជន ក្នុងទីរួមឧត្តរមានជ័យ។

នៅក្នុងឱកាសនោះ បន្ទាប់ពី លោក ស ថាវី ប្រធានគណៈកម្មាធិការបក្សខេត្ត បានធ្វើសេចក្តីរាយការណ៍រួច លោក គន់ គីម បានផ្តាំផ្ញើដល់គណៈ ពង្រឹងក្រុមការងារទាំងអស់ ត្រូវបន្តនូវសកម្មភាពប្រកបដោយផ្លែផ្កា និងវិជ្ជមាន ជាពិសេសត្រូវបន្ត ជួយអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជាសក្ខីភាព ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។

លោកនាយកឧត្តមសេនីយ៍ គន់ គីម បានបន្តថា សកម្មភាពការងារ និងការផ្តល់នូវជំនឿចិត្ត ជូនដល់ប្រជាពលរដ្ឋ គឺជាប្រភពដ៏សំខាន់ នៃការឈានទៅរកជោគជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំ សរុបរបាយការណ៍ រយៈពេល ៩ខែ នៅឧត្តរមានជ័យ

នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំ សរុបរបាយការណ៍ រយៈពេល ៩ខែ នៅឧត្តរមានជ័យ