សហ​ព័ន្ធ​និ​ស្សិត​ បញ្ញា​វ័ន្ត ប្រ​ជា​ធិប​តេ​យ្យ​កម្ពុ​ជា ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍ថ្កោល​ទោស​ពាក្យ​ប្រ​មាថ​របស់​ សម​ រង្ស៊ី ​លើ​វិ​ស័យ​អប់​រំ​

ភ្នំពេញ៖ សហ​ព័ន្ធ​និ​ស្សិត​ បញ្ញា​វ័ន្ត ប្រជា​ធិប​តេ​យ្យ​កម្ពុ​ជា និង​ថ្នាក់​ដឹក​នាំ ស​មា​ជិក ស​មា​ជិ​កា នៃ​សមា​គម​និ​ស្សិត​ នៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិ​ក្សា​ និង​មធ្យម​សិ​ក្សា​បច្ចេក​ទេស​ទាំង ២៦ នៅ​ថ្ងៃ​ទី ១៦ ខែ តុ​លា ឆ្នាំ ២០១៥ បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​ ដើ​ម្បី​ឆ្លើយ​ តប​ទៅ​ កាន​ប្រមាថ​ពី​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស ​សង្គ្រោះ​ជា​តិ​ ចំ​ពោះ​ការ​លើក​ឡើង ​ពី​វិ​ស័យ​អប់​រំ​នៅ​កម្ពុ​ជា ដោយ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា រៀបរាប់នូវការខិតខំប្រឹងប្រែង របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ រំ​ដោះ​៧​មករា ឆ្នាំ​១៩៧៩ ចំ​ពោះ​ការ​កសាងវិស័យអប់រំ រហូតមកដល់បច្ចុប្បន្ននេះតាមរយៈពាក្យមួយឃ្លាថា «អ្នក​ចេះ​ច្រើន​បង្រៀន អ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ»៕ ដោយ៖ ចាន់ធី