វិធីសាស្ត្រ​ងាយៗ​ក្នុង​ការថែរក្សា​សុខភាព​ក្រពេញប្រូ​ស្តាត​

វិធីសាស្ត្រ​ងាយៗ​ក្នុង​ការថែរក្សា​សុខភាព​ក្រពេញប្រូ​ស្តាត​

​នៅពេល​មនុស្ស​ប្រុស​អាយុ​កាន់តែច្រើន ការ​ប្រឈម​នឹង​បញ្ហា​ជាមួយនឹង​ក្រពេញប្រូ​ស្តាត​ក៏កើនឡើង​ច្រើន​ដែ​រ​។ រឿង​នោះ​រួម​មាន​ចង្កោម​រោគសញ្ញា​នៃ​ការឈឺ​អាង​ត្រគាក​រ៉ាំរ៉ៃ រលាក​ក្រពេញប្រូ​ស្តាត និង​មហារីក​ក្រពេញប្រូ​ស្តាត​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​បញ្ហា​អស់ទាំង​នេះ​ឱ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើទៅបាន​នោះ យក​ល្អ​គួរតែ​ធ្វើ​អ្វី​មួយ​ហើយ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ងាយៗ​ដែល​អាច​ជួយ​ថែរក្សា​សុខភាព​ក្រពេញប្រូ​ស្តាត​អ្នកបាន​។ 
 
​រួមភេទ​ឱ្យបាន​ច្រើន​
​នេះ​គឺជា​ហេតុផល​មួយ​ដែល​អ្នក​គួរតែ​រួមដំណេក​ឱ្យបាន​ច្រើន​។ យោង​ទៅ​តាម​ការសិក្សា​មួយ​បានឱ្យដឹងថា បុរស​ដែល​មាន​អារម្មណ៍​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ ២១​ដង​ឡើងទៅ​ក្នុង​ខែ​ឃើញថា​មិនសូវ​មាន​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ទេ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​រួម​ភេទ​តែ ៤ ទៅ​៧​ដង​ក្នុង​មួយខែ​។ ដូច្នេះ​ត្រូវតែ​និយាយ​អូ​ខេ​ក្នុងការ​រួមភេទ​ឱ្យបាន​ញឹកញាប់​ដើម្បី​កុំឱ្យ​កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។ 
ហាត់ប្រាណ​ទៀងទាត់​
​ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុង​ការថែរក្សា​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាម និង​ថែរក្សា​រាង​ទេ តែ​វា​ក៏​ល្អ​ចំពោះ​ក្រពេញប្រូ​ស្តាត​ដែរ​។ អ្នកជំនាញ​ជាច្រើន​និយាយថា ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​ការស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​រហូតដល់ ៤១​ភាគរយ​ឯណោះ​។ តាម​ការសិក្សា​បានឱ្យដឹងថា អ្នក​មាន​ជីវិត​រស់​ពេល​មាន​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​ត​ឃើញ​ថា​ថយ​ចុះ​ការស្លាប់​បាន ៥១​ភាគរយ​ពី​ជំងឺ​នេះ​ដោយសារតែ​ការ​ហាត់ប្រាណ    រយៈពេល ៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ 
កាត់បន្ថយ​ការប្រើ​គ្រឿង​ស្រវឹង​
​យោង​ទៅតាម​អ្នកជំនាញ​បានឱ្យដឹងថា គ្រឿង​ស្រវឹង​អាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បានយូរ​នៅពេល​ប្រើប្រាស់​ក្នុង​កម្រិត​មធ្យម​។ ករណី​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​បាន​ក្នុង​កម្រិត​មធ្យម មានន័យ​ថា បើ​អ្នក​ជា​មនុស្ស​ប្រុស គួរតែ​ញ៉ាំ​ចំនួន​ពីរ​ដង ឬ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ និង​ម្តង ឬ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី​។ ក្រៅពីនេះ ការ​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បណ្តាលឱ្យមាន​បញ្ហា​ដល់​សុខភាព​ច្រើន​ណាស់​ជា​ពិសេស​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​តែម្តង​។ 
ឈប់​ជក់បារី​
​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការជក់បារី​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​ឱ្យ​ផល​អវិជ្ជមាន​ជាច្រើន​ដល់​សុខភាព ជា​ពិសេស​ប៉ះពាល់​ដល់​បេះដូង និង​ថ្លើម​តែម្តង​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការជក់បារី​ក៏មាន​ផល​អាក្រក់​ដល់​ក្រពេញប្រូ​ស្តាត​ដែរ​? បើសិនជា​អ្នក​ចង់​កាត់បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​លើ​ក្រពេញប្រូ​ស្តាត​នៅ​ថ្ងៃ​អនាគ​តមែន​នោះ ចូរ​ឈប់​ជក់បារី​ចាប់ពីពេលនេះ​តទៅ​។ 
ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់​
​បើសិន​ជា​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ក្រពេញប្រូ​ស្តាត ចូរ​ប្រាកដថា អ្នក​បាន​ឱ្យ​គ្រូពេទ្យ​ដឹង​អំពី​រឿង​នេះ​ដែរ​។ ការឈាន​ដល់​អាយុ ៥០​ឆ្នាំ​ហើយ យក​ល្អ​អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​ដោយ​លូក​រន្ធ​គូថ​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​គ្រូពេទ្យ​អាច​រកឃើញ​រាល់​ការប្រែប្រួល​ដែល​គួរឱ្យ​សង្ស័យ​ទាំងឡាយណា​ដែលមាន​ក្នុង​ក្រពេញប្រូ​ស្តាត កំណត់​រោគវិនិច្ឆ័យ និង​ការព្យាបាល​ដែរ​។ 
ញ៉ាំ​កាហ្វេ​ឱ្យបាន​ច្រើន​
​វា​មិនមែន​ជា​អាថ៌កំបាំង​ឡើយ​ដែល​ថា​ការ​ញ៉ាំ​កាហ្វេ​គឺជា​រឿង​ល្អ​សម្រាប់​អ្នក នេះ​ដោយសារ​តែ​អង់​ទី​អុកស៊ី​ដង់​របស់​វា​តែម្តង​។ ការសិក្សា​មួយ​ដែល​បាន​សិក្សា​ទៅ​លើ​សុខភាព​ក្រពេញប្រូ​ស្តាត​បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​កាហ្វេ​យ៉ាងហោចណាស់ ៦​កែវ​ក្នុង​មួយ​ថ្ងៃ​ទំនងជា​មិនសូវ​កើត​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​រហូតដល់ ៥៩​ភាគរយ ច្រើន​ជាង​អ្នក​ញ៉ាំ​ដែល​តិច​ជាង​នេះ​។ វា​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​បើ​សិន​ជា​អ្នក​ញ៉ាំ​កាហ្វេ​ធម្មតា ឬ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។