​រូបមន្ត​សម្អាត ការ​ក​កកូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈាម​ក្នុងរយៈពេល ៤០​ថ្ងៃ​

​រូបមន្ត​សម្អាត ការ​ក​កកូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈាម​ក្នុងរយៈពេល ៤០​ថ្ងៃ​

​កូ​ឡេ​ស្តេ​រ៉ុល​ត្រូវបាន​ផលិតឡើង​ក្នុង​ខ្លួន​តាម​បែប​ធម្មជាតិ និង​អាច​ទាញ​យក​ពី​ប្រភព​អាហារ​ជាច្រើន​ប្រភេទ​។ ការពិត​នោះ​គឺថា រាងកាយ​អ្នកត្រូវការ​វា​ដើម្បី​បំពេញ​មុខងារ​សំខាន់ៗ​ជាច្រើន​។ ឧទាហរណ៍ កូ​ឡេ​ស្តេ​រ៉ុល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផលិត​ជា​អ័រម៉ូន ដូចជា​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​តេស្តូ​ស្តេ​រ៉ូន​ជាដើម​។ ក្រៅពីនេះ​វា​ក៏​អាច​ជួយ​ដល់​ការផលិត​វីតាមីន​D ព្រមទាំង​បឺត​ស្រូប​ជីវជាតិ​ដែល​រលាយ​ក្នុង​ខ្លាញ់​ដូចជា​វីតាមីន A, E និង K​។ កូ​ឡេ​ស្តេ​រ៉ុលក៏​មាន​សារៈសំខាន់​ក្នុង​ការបង្កើត និង​ថែរក្សា​ភ្នាស​កោសិកា​នី​មួយៗ​ក្នុង​រាងកាយ​ដែរ​។ តាមពិត អ្នក​មិនគួរណា​មិន​ញ៉ាំ​កូ​ឡេ​ស្តេ​រ៉ុល​ឡើយ​។ 
​ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​កូ​ឡេ​ស្តេ​រ៉ុល​កើនឡើង​ខ្ពស់ វា​គួរតែ​ដល់​ពេល​ផ្លាស់ប្តូរ​របប​អាហារ និង​របៀប​រស់នៅ​ហើយ​។ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប និង​ហាត់ប្រាណ​ទៀងទាត់​គឺជា​រឿង​ដែល​គួរតែ​ធ្វើ​ដើម្បី​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ 
​ការដោះស្រាយ ការ​ក​កកូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ក្នុង​សរសៃឈាម​ប្រហែលជា​អាច​ដោះស្រាយ​បាន​តាម  រយៈ​ដំណោះស្រាយ​បែប​ប្រពៃណី​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម និង​លុបបំបាត់​កំណក​ជាប់​សរសៃឈាម​អាក់ទែ​នោះ រូបមន្ត និង​របៀប​ធ្វើ​ខាងក្រោម​នេះ​គួរតែ​ដល់ពេល​សាកល្បង​ហើយ​។ 
​គ្រឿងផ្សំ​
  • ​ក្រូចឆ្មា​ទំហំ​មធ្យម​ចំនួន​៤​ផ្លែ​
  • ​ខ្ទឹមស​កំពឹស​ធំ​ចំនួន​៤​ដុំ​
  • ​ទឹក​បិត ឬ​ទឹក​ឆ្អិន​ចំនួន​៤​លីត្រ​
​វិធី​ធ្វើ​
  • ​បកសម្បក​ខ្ទឹមស​ឱ្យអស់​
  • ​ដាំទឹក​ស្ងោរ​ក្រូចឆ្មា​ឱ្យ​ពុះ​
  • ​ចិត​ក្រូចឆ្មា​ជា​ដុំ​តូចៗ​ដោយ​មិនបាច​បកសម្បក​
  • ​យក​ខ្ទឹមស​ដែល​បក​រួច និង​ចំណិច​ក្រូច​ច្បាស់​ទាំងអស់កិន​ចូលគ្នា​
  • ​យក​ទឹក​ដែល​កិន​រួច​ចាក់​ចូលទៅ​ក្នុង​កែវ​ដែល​មាន​ទឹក​បី​លីត្រ ដើម្បី​ធ្វើ​ជា​ទឹក​បិត​រហូត​ដល់​រង​។ ចូរ​រក​អ្វី​មួយ​បិទ​ឱ្យ​ជិត ហើយ​ទុក​ក្នុង​ទូរ​ទឹកកក​ចំនួន​៣​ថ្ងៃ​។ 
  • ​រយៈពេល​៣​ថ្ងៃក្រោយ​យក​វា​ចេញ​
  • ​ចាប់ផ្តើម​យក​ទឹក​នោះ​ញ៉ាំ​មួយ​ស្លាបព្រា​បាយ​ចំនួន​បី​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។​
  • ​ចូរ​បង្កើន​ចំនួន​នៃ​ការ​ញ៉ាំ​បន្តិច​ម្តងៗ​រហូត​ដល់​អាច​ញ៉ាំ​បាន​បី​ស្លាបព្រា​បាយ​ចំនួន​បី​ដង​ក្នុង​មួយថ្ងៃ​។ 
  • ​ការព្យាបាល​នេះ​នឹង​ទទួលបាន​ផល​ល្អ​ក្នុង​រយៈពេល​៤០​ថ្ងៃ​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។