​ផលវិបាក​ដែល​អាច​នឹង​កើត​មាន​ពេល​មាន​ជំងឺ​កាមរោគ Trichomoniasis

​ផលវិបាក​ដែល​អាច​នឹង​កើត​មាន​ពេល​មាន​ជំងឺ​កាមរោគ Trichomoniasis

ជំងឺ Trichomoniasis គឺ​ជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត​។ ចំពោះ​ស្ត្រី ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ការហូរ​ទឹករំអិល​តាម​ទ្វារមាស​ដែលមាន​ក្លិនស្អុយ រមាស់​ប្រដាប់ភេទ និង​នោម​ឈឺ​។ ចំពោះ​បុរស​វិញ​ច្រើន​តែ​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺ Trichomoniasis ប្រហែល​ជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​។ 
ដើម្បី​បង្ការ​ឆ្លង​ជំងឺ​នេះ​ម្តងទៀត​នោះ ដៃគូ​រួមភេទ​ទាំង​ពីរ​គួរតែ​ព្យាបាល​ទាំង​ពីរ​នាក់​។ ការព្យាបាល​ដែល​និយម​ប្រើប្រាស់​ជា​ញឹកញាប់​ចំពោះ​ជំងឺ Trichomoniasis គឺ​ប្រើ​ថ្នាំ​ពពួក Metronidazole (Flagyl, Tindamax) កម្រិត​ខ្ពស់​។ អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​តាមរយៈ​ការប្រើ​ស្រោម​អ​នា  ម័​យ​ត្រឹមត្រូវ​គ្រប់​ពេល​ដែល​រួមភេទ​ម្តងៗ​។ 
 
​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ជំងឺ​កាមរោគ Trichomoniasis អាច​នឹង​មាន​ផលវិបាក​ដូចជា​៖
  • ​សម្រាល​មិន​គ្រប់​ខែ​
  • ​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​
  • ​ចម្លងជំងឺ​ទៅ​កូន​ពេល​សម្រាល​
​ការ​ដែល​មាន​ជំងឺ​កាមរោគ​ប្រភេទ Trichomoniasis ក៏​ងាយ​នឹង​ធ្វើឱ្យ​ស្ត្រី​ឆ្លង​ជំងឺ​អេដស៍​ណាស់ដែរ​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី17  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។