ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្រោម​ស្ពាន​ជ្រោយចង្វារ​រួចរាល់​ទាំងស្រុង​នៅ​ថ្ងៃស្អែក

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ តុលា ២០១៥​នេះ ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្រោម​ស្ពាន​ជ្រោយចង្វារ​សម្រេច​បាន​៩៧%​ហើយ នឹង​ប​ព្ចា​ប់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១៨ តុលា ២០១៥ស្អែក​នេះ​ហើយ ដែល​កំណាត់​ផ្លូវ​នេះ​ស្ថាបនា​ជា​ប្រភេទ​បេតុង​អា​មេ កម្រាស់​២០​សង្ទីម៉ែត្រ ប្រវែង​៣០៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ផ្លូវ​ថ្មី​នេះ​នឹង​ធានា​បានការ​ធន់​ទឹក និង​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង ៕