អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល-​ប៉ាឡេស្ទីន កំពុង​ក្លាយ​​ជា​​ជម្លោះ​​សាសនា​អ៊ីស្លាម-យូដាន ?

អំពើ​ហិង្សារវាង​ប៉ាឡេស្ទីន​និង​​អ៊ីស្រាអែល បាន​ធូរ​ស្បើយ​ទេ។ នៅ​ថ្ងៃ​នេះ ជនជាតិ​ប៉ាឡេស្ទីន​ យ៉ាង​ហោច​៥​នាក់​​ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​បាន​​ប៉ុនប៉ង​ប្រើ​កាំបិត​ចាក់​សម្លាប់​​​អ៊ីស្រាអែល បីករណី។ ម្សិលមិញ ទីសក្ការៈ​របស់​ជន​ជាតិ​ជីហ្វ ត្រូវ​ដុត​បំផ្លាញ។ វិបត្តិ​​អ៊ីស្រាអែល​-ប៉ាឡេស្ទីន​ហាក់​​កំពុង​រាល​ដាល​ដល់​របត់​ថ្មី​ មាន​ទម្រង់​ជា​ជម្លោះសាសនា​កាន់​ខ្លាំង​ឡើងៗ​ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​បើក​ប្រជុំ​ជា​បន្ទាន់​ នៅ​យប់​មិញ ​បាន​ថ្កោល​ទោស​ការ​វាយប្រហារ​មណ្ឌល​សាសនា និង​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ចេះ​អត់​ធ្មត់។ ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ ក្រែង​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​បាន។