តួ​ស្រី ជួប​បញ្ហា​ការសិក្សា ប្រឈម​នឹង​ការដកខ្លួន​ពី​សិ​ល្បះ​

Sanofi

​នាង Patricia Tanchanok ជា​តារា​ស្រី​ថៃ ដែល​ទស្សនិកជន​ជាច្រើន ចូលចិត្ត​ការសម្តែងរ​បស់​នាង បែប​សុភាព រាបសារ និង ទន់ភ្លន់​។ នាង​ជាតា​រា​ថៃ កូនកាត់​អង់គ្លេស ហើយ​បច្ចុប្បន្ន​នាង មាន​អាយុ 18 ឆ្នាំ ដោយ​កើត​ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ​1997 មាន​កំពស់ 170 សង់ទីម៉ែត្រ និង ទម្ងន់ 52 គីឡូក្រាម​។​

  

 

នាង Patricia បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​តាំងពី​ឆ្នាំ 2012 ដោយ​សម្តែង​ជា​តួ​ស្រី ណ​យ ណា ក្នុង​រឿង <​កំលោះ​ជនបទ ប៉ះ​ក្រមុំ​ហាយ​សូរ​>​។ នាង​ឆាប់​បាន​ចូល​សម្តែង​តាំងពី​វ័យក្មេង ព្រោះ​ម្តាយ​របស់​នាង​បាន​ស្គាល់​ជិត​ស្និ​ទ្ធិ ជាមួយនឹង​អ្នកដឹកនាំ​រឿង​ម្នាក់ អ្វីដែល​សំខាន់​គឺ គ្រួសារ​របស់​នាង ជា​គ្រួសារ​ហាយ​សូរ ។​

  

​នាង Patricia មិនមាន​ពេលវេលា​គ្រប់គ្រាន់ ផ្តោតលើ​ការសិក្សារ​ប៉ុន្មាន​ឡើយ ក្នុង​មួយឆ្នាំៗ​នាង​បាន​សម្តែង​ខ្សែភាពយន្ត តែមួយ​រឿង​ប៉ុណ្ណោះ ប៉ុន្តែ​មានការ​រវល់​ជាមួយ​ការបង្ហាញ​ម៉ូត​ជាច្រើន។ តែ​ឆ្នាំ 2013 នាង Patricia គឺ​ចាប់ផ្តើម​ដណ្តើម តំណែង​ជា​តួឯក​ស្រី​ជា​បន្តបន្ទាប់ ហើយ​តួ​ប្រុស ដែល​រួម​សម្តែង​ជាមួយ​នាង សុទ្ធតែជា​តួឯក​ប្រុស​ល្បីៗ តួរ​យ៉ាង <​រឿង វាយោ​លាក់​ស្នេ​ហ៏​> ដែល​ចាប់​គូ​ជាមួយ លោក Nadech គឺ​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន កាន់តែ​ស្គាល់​វត្តមាន​របស់​នាង និង កាន់តែ​ចូលចិត្ត​នាង​ខ្លាំង​ឡើង​។​

​រឿង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា​<​ចំណង​ស្នេ​ហ៏​អធិដ្ឋាន​> ដែល​ចាប់​ដៃគូ​សម្តែង ជាមួយ​លោក Mark ក៏​កំពុងតែ​ធ្វើ​ឲ្យ​ទស្សនិកជន ទន្ទឹម​រង់ចាំ​ទស្សនា​យ៉ាងខ្លាំង​។ បើទោះជា​ការងារ​សិ​ល្បះ​របស់​នាង​ហាក់​មាន​ភាព​លេខ​ធ្លោ និង វិ​វ​ឌ្ឍ​កាន់តែ​ប្រសើរ តែ​ការសិក្សា​របស់​នាង ហាក់​កំពុងមាន​ភាព រង្គោះរង្គើរ​ជា​បណ្តើរៗ ដោយពេល​នេះ ពិ​ន្ទុះ​ក្រ​ដី​តរបស់​នាង បាន​ធ្លាក់​ពី 4.0 មក​ត្រឹម 3.8​។​

​គួរបញ្ជាក់​ផងដែរ​ថា នាង Patricia ជា​និស្សិត​ឆ្នាំ​ទី​2 នៅ​មហាវិទ្យាល័យ Chulalong Kon ផ្នែក​ទំនាក់ទំនង​សិ​ល្បះ​។ កន្លងមកនេះ នាង​ត្រូវបាន​គេ​គោរព​សរសើរ​ថា ជា​សិស្ស​ពូកែ​វ័យក្មេង គ្រាប់​តែ​អាយុ 17 ឆ្នាំ នាង​អាច​ប្រឡង​ជាប់​មហាវិទ្យាល័យ 5 កន្លែង តែ​ទីបំផុត​នាង ក៏​ជ្រើសរើស​សិក្សា​ផ្នែក​ទំនាក់ទំនង​សិ​ល្បះ​។​

​កាល​រៀន​នៅ​ឆ្នាំ​ទី​1 នាង Patricia បានទទួល​ពិ​ន្ទុះ​ក្រេ​ដី​ត 4.00 ទាំង​ដែល​នាង ក៏​កំពុងតែ​ចាប់ផ្តើម ការងារ​ជា​អ្នក​សម្តែង ហេតុនេះហើយ​បានធ្វើ​ឲ្យ​គ្រប់គ្នា​ពិតជា​កោដសរសើរ ចំពោះ​សមត្ថភាព របស់​នាង​យ៉ាងខ្លាំង​។ តែ​ដល់ពេល​ចូលឆ្នាំ​ទី​2 ព​ន្ទុះ​របស់​នាង បែរជា​ធ្លាក់ចុះ​បន្តិច បានត្រឹមតែ 3.8​ប៉ុណ្ណោះ ដោយ​លទ្ធផល​ការសិក្សា​នេះ បានធ្វើ​ឲ្យ រូបនាង​មាន​ក្តីបារម្ភ​ជាខ្លាំង​។​

នាង​បាន​ចេញមក​បកស្រាយ​ថា នាង​ពិតជា​មានការ​ពិបាកចិត្ត​យ៉ាងខ្លាំង ដែល​លទ្ធផល​ការសិក្សា របស់​នាង ធ្លាក់ចុះ​ទាប​ជាង​មុន​បែបនេះ តែ​នាង​ក៏បាន​តាំងចិត្ត​ថា នឹងសិក្សា​មិន​ឲ្យ​ព​ន្ទុះ​ធ្លាក់ចុះ បែបនេះ​ឡើយ ចាប់ពីពេលនេះ​ទៅ នាង​នឹង​ខំប្រឹង ចំណាយពេល​លើ​ការសិក្សា​ទ្វេដង ដោយ​ក្នុងនេះ នាង​អាច​នឹងត្រូវ​បដិសេធ​ការសម្តែង​ជា​បណ្តោះអាសន្ន ៕ ខេ​រី​
(​ប្រភព​: ធី​ន អឹម ថៃ​)

 


Related