រាជរដ្ឋាភិបាល ចេញ​លិខិត​បញ្ជា​ឲ្យបង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ

ភ្នំពេញ៖ ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតបញ្ជាឲ្យមានវិធានការ បង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធតាមគ្រប់រូបភាព ដើម្បីបង្កើននូវចំណូលដល់ថវិកាជាតិ។ ដោយកន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាបអំពើរត់ពន្ធ ពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយទេ។ នេះបើយោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទើបទទួលបាននៅថ្ងៃសៅរ៍នេះ។

នៅក្នុងលិខិតបញ្ជារបស់រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ថា ក្រៅពីធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋ អំពើរត់ពន្ធបានធ្វើឲ្យមានអំពើអយុត្តិធម៌ ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀត ។ ទង្វើនេះវាគឺជាកម្មវត្ថុដ៏ក្ដៅគគុកក្នុងក្រសែភ្នែកមហាជន ធុរជន វិនិយោគិន ក៏ដូចជាសហគមន៍អ្នកផ្ដល់ជំនួយ ព្រមទាំងបណ្ដាអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិនានាផងដែរ នៅពេលបច្ចុប្បន្ននេះ ។