ចោរប្លន់​រថយន្ត FORD ក្រុមហ៊ុនទូរស័ព្ទ​០៩៧​កក្រើក​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ គិត​រហូត​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០១៥ ចោរប្លន់​រថយន្ត​ម៉ាក Ford ពណ៌​ទឹកប្រាក់ ស៊េរី​២០១៣ របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​(០៩៧ ) នៅ​ចំណុច​ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ មិន​ទាន់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ហើយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ដាក់​កម្លាំង​រាប់​សិប​នាក់​ដើម្បី​តាម​ប្រមាញ់​ចោរ​ថ្លើមធំ​នោះ​ដែរ ។

ក្នុង​ហេតុ​ការ​ណ៏​នេះ​លោក​វរ​សេនី​យ៏​ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​បញ្ជា​ឲ្យ​ហៅ​បុគ្គលិក​ទាំង​៣​នាក់​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាង​ឪ ឃើញ​ថា​ ​អ្នកបើកបរ​រថយន្ត​ឈ្មោះ សុភាព ឆ្លើយ​មិន​ស៊ីសង្វាក់​គ្នា​រវាង​ពេល​យប់ និង​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ងឿងឆ្ងល់ រីឯ​ការ​ប្តឹង​វិញ​គឺ​​មិនបាន​​ប្តឹង​មក​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗទេ បែរជា​ទៅ​ប្តឹង​មិត្តភក្តិ​នៅ​ខេត្តព្រៃវែង​ឲ្យ​ជួយ​ទៅ​វិញ កន្លះ​ម៉ោង​ក្រោយ​ទើប​រាយការណ៍​ទៅ​ក្រុមហ៊ុន?

លោក​វរ​សេនី​យ៏​ឯក ប្រាក់ ប៊ុ​ន​ណុ​ន បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៧ តុលា រូប​លោក​បាន​ឲ្យ​ជំនាញ​ក្រោម​ឱវាទ បំបែក​សួរនាំ​បុគ្គលិក​ទាំង​៣​នាក់​ឡើង​វិញ ឃើញ​ថា ២​នាក់​ឆ្លើយ​ត្រូវ​គ្នា ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ សារាយ សុភាព ឆ្លើយ​មិន​ស៊ីសង្វាក់​ជាមួយ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ​ឡើយ ។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​នេះ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។

សូម​បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន​ដែល​ជួប​ហេតុការណ៍​ចោរប្លន់​រថយន្ត​កាល​ពី​វេលា​ម៉ោង​៨ និង​២០នាទី​យប់ ថ្ងៃ​ទី​១៧ តុលា ២០១៥​​នោះ​ មាន​៣​នាក់ គឺ​១-​ឈ្មោះ សារាយ សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ទី​២ សង្កាត់​​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​, ២-​ឈ្មោះ ធឿ​ន ចាន់​ថា​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ជី​រោ​ទិ៍​ក្រោម​ទី​១ ឃុំ​ជី​រោ​ទិ៍​ក្រោម​ទី​១ ស្រុក​ត្បូងឃ្មុំ​ និង​៣-​ឈ្មោះ មុត ចាន់​ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង សង្កាត់​សួង ក្រុង​សួង ។

គួរ​រំលឹក​ឡើង​វិញ​ថា  ៕