អាល្លឺម៉ង់សូក​ប៉ាន់ដើម្បី​បាន​រៀបចំ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០០៦មែនឬ ?

អាល្លឺម៉ង់​កំពុង​ស្ថិត​ក្នុង​ភាព​ស្រឡាំងកាំង ! រឿងអាស្រូវ​​​ក្រុមហ៊ុន​ផលិត​រថយន្ត​វ៉ុលវ៉ាហ្កែន មិន​ទាន់​ស្ងប់​ស្រួល​បួល​ផង នៅ​ថ្ងៃសៅរ៍នេះ​ស្ថាប័ន​ជាតិ​អាល្លឺម៉ង់​មួយ​ត្រូវ​​ជាប់​សង្ស័យ​​ក្នុង​អំពើ​ពុក​រលួយ​ធំ​មួយ​ទៀត។ បើ​តាម​ការ​ទម្លាយ​ព័ត៌មាន​របស់​ទស្សនាវដ្តី​Spiegel អាល្លឺម៉ង់​ទំនង​ជា​បាន​ប្រើ​លុយ​រាប់​លាន​ទិញ​សំឡេង​គណៈកម្មាធិការ​បាល់ទាត់​ពិភពលោក FiFA ដើម្បី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡាបាត់ទាត់​ពិភពលោក​ឆ្នាំ​២០០៦។