ប្រកាសពីការប្រកួតបាល់ទាត់ដណ្ដើមពានរង្វានអន្តរក្រសួង

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​អន្តរក្រសួង​-​ ស្ថាប័ន​លើក​អី ៣​ឆ្នាំ​២០១៥​នឹង​ចាប់ផ្ដើម​ពី​ ២៣​តុលា ដល់​ថ្ងៃទី​២០​ធ្នូ​ឆ្នាំ​២០១៥ ។​

​    ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​១៧​តុលា​បាន​ឲ្យ​ដឹងថា​ការប្រកួត​នឹងធ្វើ​ នៅ​ទីលាន​សិប្បនិម្មិត​Premium Sport Club ។​ព្រឹត្តិការណ៍​នេះ​បង្កៃ​ត​ឡើង​ក្រោម​ការផ្ដួចផ្ដើម​របស់លោក​ហ៊ុន ម៉ា​នី​ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវ​ជនកម្ពុជា​ហើយ​នេះ​ជាការ​ប្រកួត​ ក្នុង​ឆ្នាំ​ទី ៣ ហើយ ។​

​    ​ឆ្នាំ​ដំបូង​គឺ​ឆ្នាំ​២០១៣​ដែល​ប្រកួត​ពីថ្ងៃ​ទី​៣ ដល់​២៤​មិថុនា​ន​ញ​មាន​ក្រុមកីឡា​បាល់ទាត់​មកពី​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន ​៩​ចូលរួម ។ នៅ​ឆ្នាំ​២០១៤​ដែលជា​ការប្រកួត​លើក​ទី ២ នោះ​មាន​ក្រុមបាល់ទាត់​មិន​អាជីព​មកពី​ស្ថាប័នរដ្ឋ​ចំនួន​២២​ចូលរួម ។ សម្រាប់​ឆ្នាំ​២០១៥​នេះ​មាន​ក្រុមបាល់ទាត់​មកពី​ក្រសួង ស្ថាប័ន​ចំនួន ២៥​ចូលរួម ។​

​    ​ការប្រកួត​ចែកចេញជា ៦ ពូ​ល​ដែល​មួយ​ពូ​លៗ​មាន ៤ ក្រុម​មានតែ​មួយ​ពូ​ល​ប៉ុណ្ណោះ​ដែលមាន ៥ ក្រុម ។​កីឡាករ​ដែល​អាច​ចូល​លេង​បាន​ត្រូវមាន​អាយុ​ចាប់ពី​២៣​ឆ្នាំ​ឡើងទៅ​មាន​ អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​មន្ត្រីរាជការ​ស៊ី​វី​ល​ដែល​ចេញ​ដោយ​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ឬ​លិខិត​តែងតាំង​ស៊ុប ។​

​    ​កីឡាករ​ដែល​ធ្លាប់​លេង​ក្នុង​ក្របខ័ណ្ឌ ក​-១ ឬ ក​-២ ឬ​ពានរង្វាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ និង ក្របខ័ណ្ឌ Lesgue មិន​អនុញ្ញាត​ឲ្យ​លេង​ឡើយ ។ មន្ត្រី​ជាប់កិច្ចសន្យា ឬ បុគ្គលិក​អណ្ដែត និង មន្ត្រី​ជាប់​កម្មសិក្សា​ក៏​មិន​អនុញ្ញាត​ឲ្យ​លេង​ដែរ ។ កីឡាករ​ម្នាក់​លេង​បា​ន​តែមួយ​ក្រុម​ប៉ុណ្ណោះ ។​