ព្រះសង្ឃថៃកាលីប បើករថយន្តផ្ទាល់អង្គឯង បិណ្ឌបាត្រកន្លែងសាធារណៈ (មានឃ្លីប)

ព្រះសង្ឃថៃកាលីប បើករថយន្តផ្ទាល់អង្គឯង បិណ្ឌបាត្រកន្លែងសាធារណៈ (មានឃ្លីប)

ដោយ៖ ពិស្សុត

ហាក់ដូចជាហុឺហារបន្តិចហើយ ចំពោះព្រះសង្ឃថៃបើករថយន្តទំនើបដោយអង្គឯង ដែលក្នុងរថយន្តមានព្រះសង្ឃប្រមាណ ៣-៤ អង្គ បិណ្ឌបាត្រតាមផ្លូវសាធារណៈ  ។ មិនជាគាប់ភ្នែកមហា​ជន ទើបមានគេលួចថតឃ្លីបវីដេអូ Post ចែកចាយពេញសង្គមអនឡាញ ហើយវេបសាយ kapook ស្រង់មក Post ក្នុងថ្ងៃ​ទី ១៧ ខែតុលា ២០១៥ ។ ចំពោះព្រះសង្ឃបើករថយន្តអង្គឯង «មតិអ្នក» ធ្លាប់ Post ផ្សាយ​ឃ្លីបមួយរឿងហើយ ឥឡូវមានរឿងថ្មីមួយទៀត ព្រះសង្ឃ​បើករថយន្តទំនើប មកបិណ្ឌបាត្រនៅកន្លែងសាធារណៈ,  យើងមិនដឹងថា ខុសធម៌វិន័យ ឬ យ៉ាងណាទេ ទុកឱ្យប្រិយមិត្ត​អនឡាញមានយោបល់ ។ សូមតាមដានទស្សនាឃ្លីបដូចខាងក្រោម៖