ស្រីស្រស់ឆើតឆាយបើករថយន្ត ពាក់ស្លាកលេខ ខម បុកយុវជនម្នាក់ស្លាប់ក្បែរវិមានឯករាជ្យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នេះស្ថិតនៅពីមុខវិទ្យាស្ថាន ជាតិអប់រំខាងជើងវិមានឯករាជ្យសង្កាត់ចតុមុខខណ្ឌដូនពេញស្ត្រី៣នាក់បើក ជិះរថយន្តមួយគ្រឿងម៉ាកClassicពាក់ស្លាកលេខខេមរភូមិន្ទ01-2-2789 បាន បុកយុវជនម្នាក់បណ្តាលដួលរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យនៅពីមុខវិទ្យាស្ថានជាតិអប់រំខាងជើងវិមានឯករាជ្យសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ក្មេងប្រុសរង គ្រោះជិះម៉ូតូតែម្នាក់ឯងម៉ាកវីវ៉ាឆ្លងមហាវិថីព្រះនរោត្ដមក្នុងល្បឿនយ៉ាងលឿន ឆ្លងផ្លូវ ត្រូវរថយន្តម៉ាកDewooកូរ៉េ ពណ៏ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១២. ២៧៨៩ បើកបរដោយស្ដ្រីម្នាក់ និងអ្នករួមដំណើរ២នាក់ ប្រុសម្នាក់ ស្រី ម្នាក់ផ្សេងទៀតបុកពេញទំហឹង ដួលបោកក្បាលសន្លប់បាត់ស្មារតី បានស្លាប់ បាត់បង់ជីវិត ហើយក្រោយដឹកយកទៅមន្ទីរពេទ្យ។
មន្ត្រីប៉ូលីសបានអោយដឹងថា ជនរគ្រោះឈ្មោះ ង៉ោ រិទ្ធីភេទប្រុសអាយុ១៥ឆ្នាំ សិស្សសាលាព្រះស៊ីសុវត្ថិស្នាក់នៅ27Eozផ្លូវលេខ២០៨សង្កាត់បឹងរាំង ខណ្ឌ ដូនពេញ។ចំណែកឯអ្នកបើករថយន្ដពាក់ស្លាកលេខខ.ម២-២៧៨៩ បើកបរ ដោយស្ដ្រីឈ្មោះសុខ ម៉ារ៉ូលីន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ105A2 ផ្លូវលេខ ៦៣សង្កាត់បឹងរាំងខណ្ឌដូនពេញសាកសពសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូ និងរថយន្ដបង្ករគ្រោះ ថ្នាក់គ្រោះថ្នាក់រួមនឹងស្ដ្រីជាអ្នកបើកបររថយន្ដ ខាងលើត្រូវបានបញ្ជូនយក ទៅ នៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការរាជធានីភ្នំពេញ ៕

ស្រីស្រស់ឆើតឆាយបើករថយន្ត ពាក់ស្លាកលេខ ខម បុកយុវជនម្នាក់ស្លាប់ក្បែរវិមានឯករាជ្យ ស្រីស្រស់ឆើតឆាយបើករថយន្ត ពាក់ស្លាកលេខ ខម បុកយុវជនម្នាក់ស្លាប់ក្បែរវិមានឯករាជ្យ