ច្បាប់ស្នេហាសម្រាប់មនុស្សស្រីល្ងង់

តើការប្រើ​ច្បាប់​ស្នេហាពិត​ជាមាន​ប្រសិទ្ធិភាព​ដែរទេ? លោក​ស្រី Frankly បាន​មានប្រសាសន៏​ថា គ្មាន​ច្បាប់ស្នេហាណាមួយ​មានប្រសិទ្ធិភាព​ឡើយ ព្រោះគ្រប់ពេល​ទាំងអស់ អ្នក​ចែកផ្លូវ​គ្នា ដោយសារ​អ្នកមានអារម្មណ៏​ស្រឡាញ់​អ្នកផ្សេង។ នៅពេល​ដែល​អ្នក​ស្រឡាញ់អ្នកថ្មីខ្លាំងពេក នោះហេតុផលលែងមានប្រសិទ្ធិភាពទៀតហើយ។
 
ច្បាប់ស្នេហាសម្រាប់មនុស្សស្រីល្ងង់
ចុះហេតុអ្វី​ចាំបាច់​ត្រូវលើក​យកច្បាប់​ស្នេហាមក​និយាយ? វាមិនមែន​មានន័យថា អ្នកមិន​គួរត្រៀម​ខ្លួន​ជាស្រេច ឬពង្រីក​ចំណេះដឹងផ្នែក​ស្នេហាឲ្យ​បានកាន់តែ​ច្រើនឡើង​ឡើយ ព្រោះ​​ថ្ងៃណាមួយ​អ្នក​នឹងបាន​ទៅលើបុរសណាម្នាក់​ជាមិន​ខាន។
ដូច្នេះ ការទទួលយកដំបូន្មាន​ខ្លះអំពីស្នេហា​ក៏មិនខុស​ដែរ ព្រោះ​មិនយូរមិនឆាប់​ទេ វាអាចនឹង​មានប្រយោជន៏​សម្រាប់អ្នក។ នៅពេលអ្នក​បើកចិត្តឲ្យ​ទូលាយ ទីបំផុត​អ្នកនឹង​បានដឹង​ពីការ​ពិត។
ខាងក្រោមនេះគឺជា​ច្បាប់ស្នេហាដែល​មានន័យសម្រាប់​មនុស្សស្រី​គ្មាន​ចំណេះដឹង។ គំនិតសំខាន់​គឺ ត្រូវចេះមានការប្រុងប្រយ័ត្ន ព្រោះ​ការប្រគល់​បេះដូងឲ្យ​ទៅបុរស​ណាម្នាក់ ដែល​មិន​យកចិត្តទុកដាក់​នឹងអ្នក​សោះ ពិត​ជាគ្មានន័យ​ឡើយ៖
ច្បាប់ទី ១
កុំធ្វើអ្វីជា​លក្ខណៈផ្ទាល់ខ្លួន​ពេលឋិតក្នុង​ដំណាក់កាល​សេពគប់គ្នា។ វាមិនល្អទេ​ពេល​ក្តីសុខ​របស់អ្នក​ផ្សាភ្ជាប់ទៅនឹង​ការទទួល​យក និងការបដិសេធ​របស់​គាត់។ វិធីនេះ អ្នកអាច​មាន​ក្តីសុខ​តែពេល​នេះ​ប៉ុណ្ណោះ។
ច្បាប់ទី ២
មិនគួរ​ប្រគល់ខ្លួនប្រាណគ្នា​នៅថ្ងៃសេពគប់គ្នា​ដំបូង ដោយសារតែ​អ្នកមិនទាន់​យល់ច្បាស់​ឡើយ។ នៅពេលអ្នក​​ស្និតស្នាលនឹងគ្នា​ខ្លាំងពេក ដោយ​មិនទាន់​បានស្គាល់​ពីគាត់ច្បាស់ អ្នក​នឹង​ពិបាកចែកផ្លូវ​គ្នា នៅពេល​អ្នក​ដឹងថា គាត់មិនមែន​ជាបុរស​ដែលសក្តិសម​សម្រាប់​អ្នក។
ច្បាប់ទី ៣
ការលះបង់ខ្លួនប្រាណ​ទៅឲ្យគេលឿន​ពេកមិនមែន​ជារឿងល្អឡើយ។ ការប្រគល់​ខ្លួនប្រាណ មុនពេល​ស្គាល់ពីគាត់​ឲ្យ​បានច្បាស់ នឹងក្លាយ​ជារឿង​ស្មុគស្មាញ​សម្រាប់អ្នក​នៅ​ពេល​ក្រោយ។ ដូច្នេះ គួរតែ​ទុកបេះដូង​របស់​អ្នកសិន។
ច្បាប់ទី ៤
កុំចង់​ដឹងពីអត្ថន័យ​បង្កប់នៅ​ក្នុង​ការសន្ទនា​របស់គាត់។ ជាទូទៅ អ្នកតែងតែ​គិតអំពីការ​សន្ទនាគ្នា​ជាមួយនឹង​មនុស្សពិសេស​របស់គាត់​កាលពី​មុន ដើម្បី​បានដឹង​ពីអត្ថន័យ​អាថ៌កំបាំង ដើម្បី​បានដឹង​ពីអារម្មណ៏​ក្នុងចិត្ត​របស់គាត់។ បញ្ហាទាំង​អស់នេះ​ពិតជា​មិនចាំបាច់​ឡើយ។
ច្បាប់ទី ៥
ចេញទៅណាត់​ជួបគ្នា រួចត្រលប់​មកវិញ។ ត្រលប់ទៅធ្វើការងារ​ដូចសព្វដង មិនត្រូវ​ផ្តល់ក្តីសង្ឃឹម​លើគាត់ ឬនឹក​ឃើញដល់​តែរូប​គាត់។
ច្បាប់ទី ៦
កុំរង់ចាំ​ទូរស័ព្ទ និងការផ្ញើសារ​របស់គាត់។ វាអាចក្លាយ​ជាទម្លាប់មួយ​ដែលធ្វើឲ្យ​ជីវិតរបស់អ្នក​វេទនា​នៅពេលក្រោយ។ ប្រសិនបើគាត់ស្រឡាញ់​អ្នក គាត់​នឹង​មករកអ្នក។
ច្បាប់ទី ៧
កុំឲ្យមានការ​ប៉ះពាល់ខ្លួនប្រាណ​រហូតដល់​ថ្ងៃណាមួយ​ដែល​គាត់ប្តេជ្ញាចិត្ត​បាន។ រង់ចាំរហូត​ដល់ថ្ងៃមួយ​ដែលល្អ​បំផុត ទើបអ្នក​អាចគេចផុត​ពីភាព​ឈឺចាប់​បាន៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ច្បាប់ស្នេហាសម្រាប់មនុស្សស្រីល្ងង់